អូឌីយ៉ូ

ណូអេបានសង្រ្គោះ ដោយធ្វើទូកធំដែលគាត់មិនធ្លាប់ធ្វើពីមុនសោះ ដោយសារការស្តាប់បង្គាប់។ អ័ប្រាហាំមិនស្ទាក់ស្ទើរនឹងថ្វាយអ៊ីសាក ជាដង្វាយដុត ដោយជឿលើព្រះបន្ទូលនៃសេចក្តីសន្យា។ ម៉ូសេបានក្លាយជាហោរានៃអំណាច ដែលបង្ហាញអំណាចរបស់ព្រះ ដោយប្រកាសព្រះបន្ទូលរបស់ព្រះយ៉ាងក្លាហាន ដល់ស្តេចផារ៉ោនដែលជាឧបសគ្គដ៏ធំ! បើយើងមានការស្តាប់បង្គាប់ដែលគ្មានលក្ខខណ្ឌ័ និងការប្រព្រឹត្តដូចជាពួកឰយុកោនៃសេចក្តីជំនឿនោះ ព្រះនឹងសម្រេចកិច្ចការសង្គ្រោះ៧០០០លាននាក់ ដែលព្រះបានបង្គាប់នៅជំនាន់នេះ ដោយអំណាចរបស់ព្រះមិនខាន។