នៅក្នុងពាក្យប្រៀបប្រដូចពីប្រាក់ឋាឡាន់ ក្នុងម៉ាថាយ ជំពូក២៥ ដូចដែលចៅហ្វាយ ប្រាប់បាវឱ្យទៅជួញដោយប្រាក់ដែលបានទទួល នោះយើងត្រូវតែខំប្រឹងផ្សព្វផ្សាយដំណឹងល្អសញ្ញាថ្មី ដែលបានទទួលពីព្រះ ទៅកាន់ពិភពលោកទាំងមូល។
មិនដូចអ្នកដែលបានទទួលប្រាក់១ពាន់ ហើយកប់ក្នុងដីនោះទេ ពេលបោះចោលការសង្ស័យ និងការស្ទាក់ស្ទើរទាំងអស់ ហើយផ្សព្វផ្សាយដំណឹងល្អដោយភ្នែកនៃសេចក្តីជំនឿ នោះយើងអាចជួបប្រទះអព្ភូតហេតុរបស់ព្រះបាន។
ដូចដែលពួកសាវកបានផ្សព្វផ្សាយជារៀងរាល់ថ្ងៃថា ព្រះយេស៊ូវជាព្រះគ្រីស្ទ ដោយអំណាចនៃព្រះវិញ្ញាណបរិសុទ្ធ នោះពួកគាត់ត្រូវតែខំប្រឹងប្រកាសពីសេចក្ដីសង្គ្រោះរបស់ព្រះអាន់សាំងហុង និងព្រះមាតា ទៅកាន់ពិភពលោកទាំងមូល ដោយជឿលើសេចក្ដីសន្យារបស់ព្រះ ដែលប្រទានព្រះវិញ្ញាណបរិសុទ្ធ ដែលមានអំណាចជាងការយាងមកលើកទី១របស់ទ្រង់៧ដង នៅជំនាន់ព្រះវិញ្ញាណបរិសុទ្ធនេះ។
"ពេត្រុសឆ្លើយតបថា ចូរអ្នករាល់គ្នាប្រែចិត្តចុះ ហើយទទួលបុណ្យជ្រមុជទឹកទាំងអស់គ្នា ដោយនូវព្រះនាមព្រះយេស៊ូវគ្រីស្ទ ប្រយោជន៍ឱ្យបានរួចពីបាប នោះអ្នករាល់គ្នានឹងទទួលអំណោយទាន ជាព្រះវិញ្ញាណបរិសុទ្ធ … ចូរឱ្យអ្នករាល់គ្នាបានសង្គ្រោះ រួចពីពូជដំណវៀចនេះ នោះពួកអ្នកដែលទទួលពាក្យរបស់គាត់ដោយអំណរ ក៏បានទទួលបុណ្យជ្រមុជទឹក ហើយនៅថ្ងៃដដែលនោះ មានប្រហែលជា៣ពាន់នាក់ថែមកើនឡើងទៀត"
[កិច្ចការ ២:៣៨-៤១]
119 Bundang P.O.Box, Bundang-gu, Seongnam-si, Gyeonggi-do, Rep. of KOREA
Tel 082-31-738-5999 Fax 082-31-738-5998
ករិយាល័យធំ ៖ 50, Sunae-ro, Bundang-gu, Seongnam-si, Gyeonggi-do, Rep. of Korea
ព្រះវិហារតំណាង ៖ 35, Pangyoyeok-ro, Bundang-gu, Seongnam-si, Gyeonggi-do, Rep. of Korea
ⓒ សមាគមផ្សព្វផ្សាយពិភពលោក ពួកជំនុំនៃព្រះ, ត្រូវបានរក្សាសិទិ្ធ។ ច្បាប់រក្សាព័ត៌មានផ្ទាល់ខ្លួន