ដូចជាព្រះបានពន្លិចកងទ័ពអេស៊ីព្ទនៅក្នុងសមុទ្រក្រហម ទ្រង់ក៏បានបំផ្លាញអំណាចនៃអំពើបាប ហើយបានប្រទានដល់មនុស្សជាតិ នូវសេចក្តីសង្ឃឹមនៃការរស់ឡើងវិញ នៅបុណ្យមានព្រះជន្មរស់ឡើងវិញផងដែរ។
នេះជាថ្ងៃដែលព្រះយេស៊ូវអង្គទ្រង់ផ្ទាល់បានបង្ហាញថា យើងនឹងត្រូវបានផ្លាស់ប្រែពីរូបកាយខាងសាច់ឈាម ទៅជារូបកាយខាងវិញ្ញាណ។
ថ្ងៃដែលកងទ័ពអេស៊ីព្ទ ត្រូវបានកប់នៅក្នុងសមុទ្រក្រហម ហើយពួកអ៊ីស្រាអែលបានឡើងពីសមុទ្រក្រហម គឺជាថ្ងៃអាទិត្យ។
ដូច្នេះ ដើម្បីរំឭកដល់ថ្ងៃនេះ បុណ្យផលដំបូងសញ្ញាចាស់ ត្រូវបានតាំងឡើង ហើយតែងតែត្រូវបានប្រារព្ធ នៅថ្ងៃអាទិត្យ។
យោងតាមទំនាយ ព្រះយេស៊ូវគ្រីស្ទ បានក្លាយជាផលដំបូងពីពួកអ្នកដែលដេកលក់ទៅ ហើយត្រូវបានប្រោសឱ្យមានព្រះជន្មរស់ឡើងវិញ នៅថ្ងៃអាទិត្យ។
"ឯយើងរាល់គ្នា យើងជាសាសន៍ស្ថានសួគ៌វិញ ក៏នៅចាំព្រះអម្ចាស់យេស៊ូវគ្រីស្ទ ជាព្រះអង្គសង្គ្រោះ ទ្រង់យាងមកពីស្ថាននោះឯង ដែលទ្រង់នឹងបំផ្លាស់បំប្រែរូបកាយទាបថោករបស់យើង ឱ្យត្រឡប់ដូចជារូបអង្គឧត្តមរបស់ទ្រង់ តាមដែលព្រះចេស្តាទ្រង់ពូកែនឹងបញ្ចុះបញ្ចូលគ្រប់ទាំងអស់ នៅក្រោមអំណាចទ្រង់ផង"
ភីលីព ៣:២០-២១
119 Bundang P.O.Box, Bundang-gu, Seongnam-si, Gyeonggi-do, Rep. of KOREA
Tel 082-31-738-5999 Fax 082-31-738-5998
ករិយាល័យធំ ៖ 50, Sunae-ro, Bundang-gu, Seongnam-si, Gyeonggi-do, Rep. of Korea
ព្រះវិហារតំណាង ៖ 35, Pangyoyeok-ro, Bundang-gu, Seongnam-si, Gyeonggi-do, Rep. of Korea
ⓒ សមាគមផ្សព្វផ្សាយពិភពលោក ពួកជំនុំនៃព្រះ, ត្រូវបានរក្សាសិទិ្ធ។ ច្បាប់រក្សាព័ត៌មានផ្ទាល់ខ្លួន