មូលហេតុដែលព្រះបានបង្កើតរបស់សព្វសារពើទាំងអស់នៅផែនដីនេះ ឱ្យទទួលបាន
ជីវិតតាមរយៈម្តាយ នោះដើម្បីប្រាប់យើងថា ជីវិតអស់កល្ប ក៏ត្រូវបានផ្តល់ឱ្យ
តាមរយៈម្តាយខាងវិញ្ញាណតែប៉ុណ្ណោះ។
ម្យ៉ាងទៀត មូលហេតុដែលព្រះត្រូវបានហៅថាជា «ព្រះវរបិតា» ហើយថា យើងជាកូន
ប្រុសកូនស្រីរបស់ទ្រង់ នោះក៏ដើម្បីបង្ហាញព្រះមាតា តាមរយៈងារនៃសមាជិកគ្រួសារ
នីមួយៗផងដែរ។
មនុស្សគិតថាសំខាន់ណាស់ ក្នុងការរៀបចំផែនការចាស់ជរា ខណៈពេលរស់ក្នុងជីវិត
ដ៏ខ្លីនៅផែនដីនេះ ប៉ុន្តែតាមពិត ការរៀបចំផែនការ និងរៀបចំអ្វីៗសម្រាប់ពិភពទេវតា
ដែលនឹងរស់នៅអស់កល្ប គឺសំខាន់ជាងទៅទៀត។
អ្នកដែលមានក្ដីសង្ឃឹមពិតចំពោះស្ថានសួគ៌ នោះក៏ទទួលព្រះវរបិតាអាន់សាំងហុង
និងព្រះមាតា ដែលបានយាងមកជាអ្នកសង្គ្រោះក្នុងជំនាន់ព្រះវិញ្ញាណបរិសុទ្ធ
ហើយក៏រក្សាថ្ងៃឈប់សម្រាក និងបុណ្យរំលងសញ្ញាថ្មី ក្នុងនាមជាសមាជិកគ្រួសារ
ស្ថានសួគ៌។
ឱព្រះអម្ចាស់ ជាព្រះនៃយើងរាល់គ្នាអើយ ទ្រង់គួរនឹងទទួលសិរីល្អ កិត្តិនាម និងព្រះចេស្តា ដ្បិតទ្រង់បានបង្កើតរបស់សព្វសារពើមក ហើយគឺដោយបំណងព្រះហឫទ័យទ្រង់ហើយ ដែលរបស់ទាំងនោះបានកើតមក ហើយមាននៅផង
វិវរណៈ៤:១១
119 Bundang P.O.Box, Bundang-gu, Seongnam-si, Gyeonggi-do, Rep. of KOREA
Tel 082-31-738-5999 Fax 082-31-738-5998
ករិយាល័យធំ ៖ 50, Sunae-ro, Bundang-gu, Seongnam-si, Gyeonggi-do, Rep. of Korea
ព្រះវិហារតំណាង ៖ 35, Pangyoyeok-ro, Bundang-gu, Seongnam-si, Gyeonggi-do, Rep. of Korea
ⓒ សមាគមផ្សព្វផ្សាយពិភពលោក ពួកជំនុំនៃព្រះ, ត្រូវបានរក្សាសិទិ្ធ។ ច្បាប់រក្សាព័ត៌មានផ្ទាល់ខ្លួន