ក្នុងពេលកូវីដ-១៩រីករាលដាលកាន់តែខ្លាំង អ្នកធ្វើការនៅវិស័យវេជ្ជសាស្ត្រ ក៏កាន់តែរវល់ទាំងយប់ទាំងថ្ងៃ ដោយធ្វើតេស្តកូវីដ-១៩ និងមើលថែអ្នកជំងឺ ហើយសូម្បីតែកិច្ចការរបស់ការិយាល័យសាធារណៈ ដែលចាត់ចែងវិធានការកំចាត់មេរោគ។ ដើម្បីលើកទឹកចិត្ត និងសម្តែងការអរគុណ ASEZ WAO បានធ្វើចលនា "Heart to Heart" ពីខែវិច្ឆកា រហូតដល់ខែធ្នូ ឆ្នាំ២០២០។
យុទ្ធនាការនេះ ត្រូវបានធ្វើឡើងដោយសមាជិកនៅ១៣ប្រទេស រួមមានអាមេរិក ឥណ្ឌា ជប៉ុន ហ្វីលីពីន ម៉ិកស៊ិកូ អាហ្សង់ទីន ចែកចាយឈុតនៃការលើកទឹកចិត្ត សម្រាប់មន្ទីរពេទ្យ ស្ថានីយអគ្គីភ័យ និងប៉ុស្ត៍នគរបាល ដែលស្រក់ញើសឈាម ដើម្បីប្រយុទ្ធប្រឆាំងនឹងកូវីដ-១៩។ សមាជិកបានខ្ចប់ឈុតនៃការលើកទឹកចិត្តយ៉ាងអស់ពីចិត្ត ហើយបានសរសេរសំបុត្រយ៉ាងអស់ពីចិត្តថា "ក្រោយពីកូវីដ-១៩មក ខ្ញុំបានរវល់តែនឹងការខំប្រឹងស៊ាំនឹងជីវិតប្រចាំថ្ងៃរបស់ខ្ញុំដែលបានផ្លាស់ប្តូរ បានជាមិនបានសម្តែងការអរគុណ ចំពោះការខំប្រឹងរបស់បុគ្គលិកពេទ្យនៅជួរខាងមុខសោះ ខ្ញុំពិតជាសុំទោសណាស់"។
បុគ្គលិកពេទ្យ ដែលបានទទួលការលើកទឹកចិត្តរបស់សមាជិក បាននិយាយរួមគ្នាថា "ខ្ញុំបានទទួលអារម្មណ៍ថា ត្រូវយកឈ្នះលើវិបត្តិដោយរួមកម្លាំងជាមួយគ្នា" "ប្រហែលជាបុគ្គលិកពេទ្យដែលកំពុងទទួលភាពតានតឹង នឹងទទួលបានសុភមង្គល"។ លោក រ៉ូស្នីមីស្ទ្រី ជាគ្រូពេទ្យ ថៃហ្គឺបឺក និងជាប្រធានបុគ្គលោកពេទ្យកូវីដ-១៩ បានសម្តែងការអរគុណថា "ចំនួនអ្នកឆ្លងកូវីដ-១៩ដែលបានថយចុះ បានកើនឡើងវិញម្តងទៀត។ យើងបានត្រូវការកម្លាំង ប៉ុន្តែ ក្នុងពេលដែលត្រូវការនោះ អ្នករាល់គ្នាបានផ្តល់ការលើកទឹកចិត្តហើយ"។
នាយកនៃមន្ទីរពេទ្យទូទៅអ៊ីណាំដា នៅភូនេ ប្រទេសឥណ្ឌា បាននិយាយថា "ក្នុងពេលមានជំងឺរាលដាលពេញពិភពលោកនេះ ខ្ញុំអរគុណចំពោះនាយកដ្ឋានគិលានុបដ្ឋាយិកា ដែលកំពុងធ្វើការគ្រោះថ្នាក់នៅជួរខាងមុខ។ ខ្ញុំសប្បាយណាស់ ដែលអ្នករាល់គ្នាបានសម្តែងការអរគុណដល់ពួកគាត់។" ហើយបានគាំទ្រ ASEZ WAO ឲ្យបន្តសកម្មភាព។
119 Bundang P.O.Box, Bundang-gu, Seongnam-si, Gyeonggi-do, Rep. of KOREA
Tel 082-31-738-5999 Fax 082-31-738-5998
ករិយាល័យធំ ៖ 50, Sunae-ro, Bundang-gu, Seongnam-si, Gyeonggi-do, Rep. of Korea
ព្រះវិហារតំណាង ៖ 35, Pangyoyeok-ro, Bundang-gu, Seongnam-si, Gyeonggi-do, Rep. of Korea
ⓒ សមាគមផ្សព្វផ្សាយពិភពលោក ពួកជំនុំនៃព្រះ, ត្រូវបានរក្សាសិទិ្ធ។ ច្បាប់រក្សាព័ត៌មានផ្ទាល់ខ្លួន