នៅថ្ងៃទី១ ខែធ្នូ ឆ្នាំ២០២៤ ASEZ WAO បានប្រកាសពីការប្ដេជ្ញាចិត្តក្នុងការ "បញ្ចប់ការបំពុលដោយប្លាស្ទិក ត្រឹមឆ្នាំ ២០៤០" និងបានបញ្ជូនសារនៃសកម្មភាពដ៏មានឥទ្ធិពលទៅកាន់ពិភពលោក តាមរយៈការរៀបចំការប្រគំតន្ត្រីបរិស្ថាន។
បន្ទាប់ពីការប្រកាសនេះ សមាជិក ASEZ WAO បានចុះអនុវត្តសកម្មភាពសម្អាតតាមដងផ្លូវ និងយុទ្ធនាការ plastic-free នៅក្នុង ១៨កន្លែង ទាំងក្នុងប្រទេសកូរ៉េ និងនៅជុំវិញពិភពលោក។
នៅឆ្នេរ ក្វាំងអាន់រី ក្រុងប៊ូសាន យុវជនជាង ៦០០ នាក់ បានរួមកម្លាំងគ្នាសម្អាតតំបន់ឆ្នេរ និងទីប្រជុំជន ព្រមទាំងលើកកម្ពស់ការយល់ដឹងជាសាធារណៈ អំពីភាពធ្ងន់ធ្ងរនៃការបំពុលដោយប្លាស្ទិក និងសារៈសំខាន់នៃការរួមគ្នាធ្វើសកម្មភាព។
អ្នកចូលរួមមកពីមជ្ឈដ្ឋានផ្សេងៗ រួមមាន បុគ្គលិកការិយាល័យ សិស្សានុសិស្ស និងនិស្សិតអន្តរជាតិ បានចែករំលែកនូវការប្ដេជ្ញាចិត្តផ្ទាល់ខ្លួន ក្នុងការការពារបរិស្ថាន ហើយប្រជាពលរដ្ឋជាច្រើន ក៏បានស្ម័គ្រចិត្តចូលរួម ដោយការចុះហត្ថលេខាគាំទ្រយុទ្ធនាការនេះផងដែរ។
តាមរយៈកិច្ចខិតខំប្រឹងប្រែងទាំងនេះ សំណល់ប្លាស្ទិកសរុបប្រមាណ ៣ ៦៨៤ គីឡូក្រាម ត្រូវបានប្រមូល ដែលនាំឱ្យមានការកាត់បន្ថយការភាយឧស្ម័នកាបូនិចបានប្រហែល ១២ ៨៩៤ គីឡូក្រាម។
ដើម្បីឈានទៅរកការបញ្ចប់ការបំពុលដោយប្លាស្ទិក។
119 Bundang P.O.Box, Bundang-gu, Seongnam-si, Gyeonggi-do, Rep. of KOREA
Tel 082-31-738-5999 Fax 082-31-738-5998
ករិយាល័យធំ ៖ 50, Sunae-ro, Bundang-gu, Seongnam-si, Gyeonggi-do, Rep. of Korea
ព្រះវិហារតំណាង ៖ 35, Pangyoyeok-ro, Bundang-gu, Seongnam-si, Gyeonggi-do, Rep. of Korea
ⓒ សមាគមផ្សព្វផ្សាយពិភពលោក ពួកជំនុំនៃព្រះ, ត្រូវបានរក្សាសិទិ្ធ។ ច្បាប់រក្សាព័ត៌មានផ្ទាល់ខ្លួន