ព្រះគ្រីស្ទលើកទី២ ព្រះអាន់សាំងហុង បានប្រសូតនៅម្យ៉ង់ដក់ហ្គោល ចាំងស៊ូហ្គូន ចនឡាប៊ុកដូ កូរ៉េ ក្នុងឆ្នាំ១៩១៨។ កាលពី២០០០ឆ្នាំមុន ពេលព្រះយេស៊ូវយាងមកលើកទី១ សូម្បីតែសត្វដែលមិនដឹងអី ក៏ព្រមថ្វាយស្នូករបស់វាដល់ទ្រង់ដែរ ហើយពួកហោរពីទិសខាងកើត ក៏បានថ្វាយដង្វាយជាមាស ជាកំញាន ជាជ័រល្វីងទេសដល់ទ្រង់ដែរ។ ប៉ុន្តែ ពេលព្រះអាន់សាំងហុងយាងមកផែនដីនេះ ជាលើកទី២ ក្នុងនាមជាមនុស្ស ទ្រង់បានឆ្លងកាត់ការលំបាក និងការរងទុក្ខជាច្រើន តាំងពីគ្រានៃកំណើតរបស់ទ្រង់មក។
នៅឆ្នាំ១៩១៨ នៅពេលដែលព្រះអាន់សាំងហុងបានប្រសូតមក សូម្បីតែសង្គ្រាមលោកលើកទី១ ដែលបានធ្វើឱ្យពិភពលោកទាំងមូលធ្លាក់ក្នុងសុបិនដ៏អាក្រក់នៃសេចក្តីស្លាប់មិនទាន់បានបញ្ចប់ស្រួលបួលផង នោះមានស្រមោលនៃសេចក្តីស្លាប់មួយទៀត បានគ្របមកលើផែនដី។ ជំងឺផ្ដាសាយអេស្ប៉ាញបានឆ្លង១ភាគ៣នៃប្រជាជនពិភពលោក ហើយបានសម្លាប់មនុស្សពី ៥០លានទៅ១០០លាននាក់។ កូរ៉េក៏មិនមានករណីលើកលែង ចំពោះការភ័យខ្លាចនៃគ្រោះមហន្តរាយ ដែលហៅថា "ហាយនភាពវេជ្ជសាស្ត្រ" នោះដែរ។ អ្នកភូមិទាំងអស់បានឆ្លង ហើយគ្មានអ្នកណាកប់សាកសពទេ។ ជំងឺផ្តាសាយអេស្បាញបានឆ្លងដល់មនុស្ស ៧.៦លាននាក់ គឺ៤០% នៃប្រជាជនកូរ៉េ ហើយមនុស្ស១៤ម៉ឺននាក់បានស្លាប់។
តើសាតាំងមានបំណងចង់បង្ខាំងអ្វី បានជាវាបើកការជប់លៀងនៃសេចក្តីស្លាប់របស់មនុស្សជាតិដូច្នេះ? កាលពី២០០០ឆ្នាំមុន ពេលព្រះយេស៊ូវបានប្រសូត ស្ដេចហេរ៉ូឌបានសម្លាប់ក្មេងប្រុសៗទាំងអស់ នៅភូមិបេថ្លេហិម និងក្នុងក្រវល់ស្រុកនោះទាំងអស់ ដើម្បីសម្លាប់ព្រះយេស៊ូវ។
ដូចគ្នាដែរ នៅជំនាន់ព្រះវិញ្ញាណបរិសុទ្ធ សាតាំងបានព្យាយាមរារាំងការប្រសូតរបស់ព្រះគ្រីស្ទលើកទី២ ដោយសម្លាប់កូនក្មេងទាំងអស់(ម៉ាថាយ ២:១៣-១៦)។ ទោះយ៉ាងណា អំណាចនៃសេចក្តីងងឹត មិនអាចរារាំងគោលបំណង និងព្រះហឫទ័យរបស់ព្រះដ៏មានព្រះចេស្តាបានទេ។ យោងតាមទំនាយស្តេចដាវីឌ និងសេចក្តីប្រៀបប្រដូចពីដើមល្វា ព្រះអាន់សាំងហុងបានប្រសូតនៅឆ្នាំ១៩១៨ ហើយបានទទួលបុណ្យជ្រមុជទឹកនៅឆ្នាំ១៩៤៨ នៅព្រះជន្ម៣០ឆ្នាំ ព្រមទាំងបានបំភ្លឺពន្លឺនៃជីវិតសញ្ញាថ្មី។ សមាគមផ្សព្វផ្សាយពិភពលោក ពួកជំនុំនៃព្រះ ជឿលើព្រះអាន់សាំងហុង ដែលបានយាងមកជាលើកទី២ តាមទំនាយក្នុងព្រះគម្ពីរ។
119 Bundang P.O.Box, Bundang-gu, Seongnam-si, Gyeonggi-do, Rep. of KOREA
Tel 082-31-738-5999 Fax 082-31-738-5998
ករិយាល័យធំ ៖ 50, Sunae-ro, Bundang-gu, Seongnam-si, Gyeonggi-do, Rep. of Korea
ព្រះវិហារតំណាង ៖ 35, Pangyoyeok-ro, Bundang-gu, Seongnam-si, Gyeonggi-do, Rep. of Korea
ⓒ សមាគមផ្សព្វផ្សាយពិភពលោក ពួកជំនុំនៃព្រះ, ត្រូវបានរក្សាសិទិ្ធ។ ច្បាប់រក្សាព័ត៌មានផ្ទាល់ខ្លួន