ព្រះបានតាំងច្បាប់ និងក្រិត្យវិន័យឡើង ដើម្បីប្រទានព្រះពរដល់មនុស្សជាតិ។ ទោះយ៉ាងណា អារក្សបានព្រោះពូជស្រងែ ដើម្បីរារាំងមនុស្សជាតិ មិនឱ្យទទួលព្រះពរ និងមិនឱ្យចូលស្ថានសួគ៌។ ក្នុងចំណោមអ្វីដែលវាធ្វើ គឺមានការថ្វាយបង្គំថ្ងៃអាទិត្យ ជាបញ្ញត្តិរបស់មនុស្ស និងជាការទទឹងច្បាប់។
មានព្រះវិហារជាច្រើននៅសព្វថ្ងៃនេះ ប៉ុន្តែ ការរក្សាការថ្វាយបង្គំថ្ងៃអាទិត្យ មិនមែនបញ្ញត្តិរបស់ព្រះឡើយ។ ព្រះបានបង្គាប់យើងថា «ចូរឱ្យនឹកចាំពីថ្ងៃឈប់សម្រាក ដើម្បីញែកថ្ងៃនោះចេញជាបរិសុទ្ធ» ទុកជាបញ្ញត្តិទី៤ ក្នុងក្រិត្យទាំង១០ប្រការ ហើយព្រះយេស៊ូវបានរក្សាថ្ងៃឈប់សម្រាក តាមទម្លាប់របស់ទ្រង់ ដើម្បីធ្វើជាគំរូសម្រាប់មនុស្សជាតិ។ ដូច្នេះ សមាជិក ពួកជំនុំនៃព្រះ នៅទូទាំងពិភពលោក កំពុងរក្សាការថ្វាយបង្គំយ៉ាងបរិសុទ្ធ នៅថ្ងៃសៅរ៍ ជាថ្ងៃឈប់សម្រាក។
«ចូរឱ្យនឹកចាំពីថ្ងៃឈប់សម្រាក ដើម្បីញែកថ្ងៃនោះចេញជាបរិសុទ្ធ» និក្ខមនំ ២០:៨
«មិនមែនអស់អ្នកណាដែលគ្រាន់តែនិយាយមកខ្ញុំថា ឱព្រះអម្ចាស់ៗអើយ ដែលនឹងចូលទៅក្នុងនគរស្ថានសួគ៌នោះទេ គឺជាអស់អ្នកដែលធ្វើតាមព្រះហឫទ័យនៃព្រះវរបិតា ដែលគង់នៅស្ថានសួគ៌វិញទេតើ» ម៉ាថាយ ៧:២១
119 Bundang P.O.Box, Bundang-gu, Seongnam-si, Gyeonggi-do, Rep. of KOREA
Tel 082-31-738-5999 Fax 082-31-738-5998
ករិយាល័យធំ ៖ 50, Sunae-ro, Bundang-gu, Seongnam-si, Gyeonggi-do, Rep. of Korea
ព្រះវិហារតំណាង ៖ 35, Pangyoyeok-ro, Bundang-gu, Seongnam-si, Gyeonggi-do, Rep. of Korea
ⓒ សមាគមផ្សព្វផ្សាយពិភពលោក ពួកជំនុំនៃព្រះ, ត្រូវបានរក្សាសិទិ្ធ។ ច្បាប់រក្សាព័ត៌មានផ្ទាល់ខ្លួន