នៅថ្ងៃទី១៦ ខែសីហា ឆ្នាំ២០២០ សមាជិក ASEZ WAO ក្រុមយុវជនធ្វើការស្ម័គ្រចិត្តរបស់ពួកជំនុំនៃព្រះ ជាង១៤០នាក់បានចុះធ្វើកិច្ចសង្គ្រោះទឹកជំនន់នៅក្រុងក្វាងជូ ដោយប្រើថ្ងៃសម្រាករបស់ខ្លួន។
នៅរដូវធ្លាក់ភ្លៀងមានរយៈពេលវែងជាង៥០ថ្ងៃ ក្នុងរដូវក្ដៅឆ្នាំ២០២០នៅប្រទេសកូរ៉េ គេបានកំណត់សម្គាល់ថា ជារយៈពេលដែលមានភ្លៀងធ្លាក់យូរបំផុត ចាប់តាំងពីរដ្ឋបាលឧតុនិយមកូរ៉េ បានចាប់ផ្ដើមសង្កេតមក។ ទឹកភ្លៀងធ្លាក់ខ្លាំង អមដោយព្យុះទីហ្វុង ដែលធ្វើឲ្យមានការខូចខាតជាខ្លាំង នៅទូទាំងប្រទេសកូរ៉េ ផ្ទះជាច្រើនត្រូវទឹកជន់លិចអស់ ហើយសត្វចិញ្ចឹមជាច្រើនក៏ត្រូវបាត់បង់អស់ដែរ។ ជាពិសេសនៅក្រុងក្វាងជូ បានទទួលរងនូវការវាយប្រហារខ្លាំងបំផុត បានជាគេកំណត់ថា ជាតំបន់គ្រោះមហន្ដរាយពិសេស។
សមាជិកប្រហែល១៤០នាក់ នៅទីក្រុងក្វាងជូ បានចុះទៅសង្កាត់ស-ប៊ុងនៅខណ្ឌក្វាងសានហ្គូ និងចូលរួមធ្វើកិច្ចជួយសង្គ្រោះ។ នៅពេលសមាជិកបានមកដល់កន្លែងនោះ លំនៅដ្ឋាន និងមជ្ឈមណ្ឌលលក់ឥវ៉ាន់ បានគ្របដណ្តប់ដោយដី និងដីខ្សាច់ទាំងអស់។ សមាជិកបានចេញចូលផ្ទះ ដើម្បីជីកយកដី និងដីខ្សាច់ចេញ ហើយរើឥវ៉ាន់ និងរបស់របរក្នុងផ្ទះ ដែលគ្របដណ្តប់ដោយភក់ ទៅដាក់នៅខាងក្រៅផ្ទះវិញ។
លោក អ៊ី យ៉ុងហុន ប្រធានក្រុមប្រឹក្សាខណ្ឌក្វាងសាន បានចុះពិនិត្យមើលកន្លែងស្តារឡើងវិញនូវគ្រោះមហន្តរាយ ហើយមានប្រសាសន៍ថា “ខ្ញុំសូមថ្លែងអំណរគុណយ៉ាងជ្រាលជ្រៅដល់ក្រុមយុវជន ដែលបានមកចូលរួមក្នុងកិច្ចជួយសង្គ្រោះទឹកជំនន់នេះ ទោះក្នុងពេលដែលត្រូវលំហែផ្ទាល់ខ្លួនក៏ដោយ។” កញ្ញា ឆេ អ៊ឺនជី សមាជិកASEZ WAO ដែលបានចូលរួមក្នុងសកម្មភាពស្ម័គ្រចិត្ត បានឲ្យដឹងថា “ខ្ញុំសង្ឃឹមថា ជនរងគ្រោះដោយទឹកជំនន់នឹងទទួលបានការលួងលោម និងកម្លាំង ដោយចងចាំថា មានអ្នកជិតខាងដែលជួយចែករំលែកទុក្ខលំបាកជាមួយគ្នា”។
ចែកចាយភាពរីករាយកាន់តែច្រើនឡើង នោះការឈឺចាប់ក៏កាន់តែថយទៅ។ ASEZ WAO នឹងនៅតែបន្ដផ្ដល់ជំនួយគាំទ្រដល់អ្នកជិតខាងរបស់យើង ដែលកំពុងរងទុក្ខដោយសារទឹកជំនន់ ក៏ដូចជាជំងឺរាតត្បាតកូវីដ-១៩ រហូតដល់ពួកគាត់បានទទួលសេចក្តីសុខក្នុងជីវិតប្រចាំថ្ងៃ។
119 Bundang P.O.Box, Bundang-gu, Seongnam-si, Gyeonggi-do, Rep. of KOREA
Tel 082-31-738-5999 Fax 082-31-738-5998
ករិយាល័យធំ ៖ 50, Sunae-ro, Bundang-gu, Seongnam-si, Gyeonggi-do, Rep. of Korea
ព្រះវិហារតំណាង ៖ 35, Pangyoyeok-ro, Bundang-gu, Seongnam-si, Gyeonggi-do, Rep. of Korea
ⓒ សមាគមផ្សព្វផ្សាយពិភពលោក ពួកជំនុំនៃព្រះ, ត្រូវបានរក្សាសិទិ្ធ។ ច្បាប់រក្សាព័ត៌មានផ្ទាល់ខ្លួន