នៅថ្ងៃទី១៦ ខែសីហា ឆ្នាំ២០២០ សមាជិកASEZ WAO ក្រុមស្ម័គ្រចិត្តនៃយុវជនអ្នកធ្វើការរបស់ពួកជំនុំនៃព្រះ ប្រហែលជា១០០នាក់ បានប្រឹងប្រែងផ្ដល់ជំនួយសង្គ្រោះបញ្ហាទឹកជំនន់នៅហ្គូរ៉េ ខេត្តចនណាំ ដោយប្រើថ្ងៃសម្រាករបស់ខ្លួន។
នៅរដូវធ្លាក់ភ្លៀង មានរយៈពេលវែងជាង៥០ថ្ងៃក្នុងរដូវក្ដៅឆ្នាំ២០២០នៅប្រទេសកូរ៉េ គេបានកំណត់សម្គាល់ថា ជារយៈពេលដែលមានភ្លៀងធ្លាក់យូរបំផុត ចាប់តាំងពីរដ្ឋបាលឧតុនិយមកូរ៉េបានចាប់ផ្ដើមសង្កេតមក។ ទឹកភ្លៀងធ្លាក់ខ្លាំងអមដោយព្យុះទីហ្វុង ដែលធ្វើឲ្យមានការខូចខាតជាខ្លាំងនៅទូទាំងប្រទេសកូរ៉េ ផ្ទះជាច្រើនត្រូវទឹកជន់លិចអស់ ហើយសត្វចិញ្ចឹមជាច្រើនក៏ត្រូវបាត់បង់អស់ដែរ។ ជាពិសេសនៅភូមិហ្គូរ៉េ ខេត្តចនណាំ បានទទួលរងនូវការវាយប្រហារខ្លាំងបំផុត បានជាគេកំណត់ថា ជាតំបន់គ្រោះមហន្ដរាយពិសេស។
ពេលបានឮពីដំណឹងខូចខាតនេះ សមាជិកASEZ WAO ប្រហែល១០០នាក់ នៅក្រុងក្វាងជូ បានធ្វើដំណើរទៅភូមិដុកចា ក្នុងតំបន់ហ្គូរ៉េ។ នៅភូមិដែលមានទីតាំងក្បែរទន្លេសមជីន បានទទួលរងការខូចខាត ដោយសារភ្លៀងធ្លាក់ខ្លាំង ច្រាំងទន្លេក៏ត្រូវបំផ្លាញ ហើយទឹកក៏ហូរចូលតាមដីស្រែចម្ការ ជន់លិចដំណាំអស់។ ជាដំបូងសមាជិកបានប្រមូលកាកសំណល់ដែលហូរមកពីទឹកជំនន់ និងយកអ្វីៗដែលជាប់លើដើមទន្លាប់ចេញ។ ពួកគាត់បានប្រមូលមែកដែលខូចឬកោង ពីដើមដែលបានរលំ ជញ្ជូនទៅដាក់នៅខាងក្រៅចម្ការ។ ពួកគាត់ក៏បានសម្អាតកម្ទេចកម្ទីចេញពីផ្ទះកញ្ចក់ ដើម្បីសុវត្ថិភាពរបស់អ្នកស្រុកដែលធ្វើដំណើរឆ្លងកាត់។ ទោះបីជាក្ដៅខ្លាំង ហើយមានការព្រមានពីរលកកម្ដៅក្ដៅខ្លាំងក៏ដោយ ក៏សមាជិកនៅតែបន្តធ្វើ ទាំងហូរញើសដោយសង្ឃឹមថា ជនរងគ្រោះដោយទឹកជំនន់ នឹងបានធូរស្បើយពីការព្រួយបារម្ភបានបន្ដិច។ ប្រជាជនក្នុងតំបន់ក៏បានសម្ដែងការអរគុណ និងការលើកទឹកចិត្តដល់ពួកគាត់។
បើទៅតែម្នាក់ឯង នោះទៅបានលឿន តែបើទៅជាមួយគ្នា នោះទៅបានឆ្ងាយ។ ចែកចាយភាពរីករាយកាន់តែច្រើនឡើង នោះការឈឺចាប់ក៏កាន់តែថយទៅ។ ASEZ WAO នឹងនៅតែបន្ដផ្ដល់ជំនួយគាំទ្រដល់អ្នកជិតខាងរបស់យើង ដែលកំពុងរងទុក្ខដោយសារទឹកជំនន់ ក៏ដូចជាជំងឺរាតត្បាតកូវីដ-១៩ រហូតដល់ពួកគាត់បានទទួលសេចក្តីសុខក្នុងជីវិតប្រចាំថ្ងៃ។
119 Bundang P.O.Box, Bundang-gu, Seongnam-si, Gyeonggi-do, Rep. of KOREA
Tel 082-31-738-5999 Fax 082-31-738-5998
ករិយាល័យធំ ៖ 50, Sunae-ro, Bundang-gu, Seongnam-si, Gyeonggi-do, Rep. of Korea
ព្រះវិហារតំណាង ៖ 35, Pangyoyeok-ro, Bundang-gu, Seongnam-si, Gyeonggi-do, Rep. of Korea
ⓒ សមាគមផ្សព្វផ្សាយពិភពលោក ពួកជំនុំនៃព្រះ, ត្រូវបានរក្សាសិទិ្ធ។ ច្បាប់រក្សាព័ត៌មានផ្ទាល់ខ្លួន