ដោយសារមនុស្សជាតិ បានប្រព្រឹត្តអំពើបាបដ៏ធ្ងន់ នៅស្ថានសួគ៌ ហើយត្រូវទម្លាក់មកផែនដីនេះ ទោះនៅផែនដីនេះ ពួកគេរស់នៅក្នុងជីវិតដ៏សុចរិតក៏ដោយ ក៏ពួកគេមិនអាចចូលស្ថានសួគ៌បានដែរ លុះត្រាតែអំពើបាប ដែលពួកគេបានប្រព្រឹត្តនៅស្ថានសួគ៌ ត្រូវបានអត់ទោសសិន។
ដូច្នេះ កាលពី២០០០ឆ្នាំមុន ព្រះយេស៊ូវបានសន្យាការផ្តាច់បាប តាមរយៈបុណ្យរំលងសញ្ញាថ្មី ហើយសព្វថ្ងៃនេះ សេចក្តីសន្យានេះត្រូវសម្រេចតែនៅ សមាគមផ្សព្វផ្សាយពិភពលោក ពួកជំនុំនៃព្រះ ប៉ុណ្ណោះ។
ដូចដែលព្រះបានមានទំនាយ តាមរយៈទំនាយដានីយ៉ែល នោះសាតាំងបានលុបបំបាត់ចោល បុណ្យរំលងសញ្ញាថ្មី នៅក្រុមប្រឹក្សានីខេអា ហើយបានរារាំងផ្លូវទទួលបានការផ្តាច់បាប ដែលចាំបាច់សម្រាប់មនុស្សជាតិ។
អ្នកដែលបានតាំងឡើងសញ្ញាថ្មី សម្រាប់មនុស្សជាតិឡើងវិញ ទ្រង់គឺជា ព្រះអាន់សាំងហុង។
«ហើយយើងបានសេចក្ដីប្រោសលោះនៅក្នុងព្រះរាជបុត្រានោះ ដោយសារព្រះលោហិតទ្រង់ គឺជាសេចក្ដីប្រោសឱ្យរួចពីទោស តាមព្រះគុណដ៏ធ្ងន់ក្រៃលែងនៃទ្រង់»
អេភេសូរ ១:៧
«នោះពួកសិស្សមកឯព្រះយេស៊ូវទូលថា តើទ្រង់សព្វព្រះហឫទ័យឱ្យយើងខ្ញុំរៀបបុណ្យរំលង ថ្វាយទ្រង់សោយនៅទីណា … ចូរបរិភោគពីពែងនេះទាំងអស់គ្នាចុះ ដ្បិតនេះជាឈាមខ្ញុំ គឺជាឈាមនៃសញ្ញាថ្មី ដែលបានច្រួចចេញ សម្រាប់មនុស្សជាច្រើនប្រយោជន៍នឹងផ្តាច់បាប»
ម៉ាថាយ ២៦:១៧-២៨
119 Bundang P.O.Box, Bundang-gu, Seongnam-si, Gyeonggi-do, Rep. of KOREA
Tel 082-31-738-5999 Fax 082-31-738-5998
ករិយាល័យធំ ៖ 50, Sunae-ro, Bundang-gu, Seongnam-si, Gyeonggi-do, Rep. of Korea
ព្រះវិហារតំណាង ៖ 35, Pangyoyeok-ro, Bundang-gu, Seongnam-si, Gyeonggi-do, Rep. of Korea
ⓒ សមាគមផ្សព្វផ្សាយពិភពលោក ពួកជំនុំនៃព្រះ, ត្រូវបានរក្សាសិទិ្ធ។ ច្បាប់រក្សាព័ត៌មានផ្ទាល់ខ្លួន