ព្រះបានមានទំនាយរួចហើយ ពីសេចក្តីវេទនាខុសប្លែក
ដែលនឹងមកដល់នៅជំនាន់នេះ តាមរយៈពួកហោរារបស់ទ្រង់
ដូចជាសេផានា ម៉ាឡាគី ពេត្រុស និងយ៉ូហាន។
ទ្រង់ក៏បានបង្ហាញយើងថា មានតែអស់អ្នកដែលទទួលត្រារបស់ព្រះ
ដោយឈ្មោះថ្មីរបស់ព្រះយេស៊ូវ គឺព្រះអាន់សាំងហុង
ដែលជាអ្នកសង្គ្រោះ នៅជំនាន់ព្រះវិញ្ញាណបរិសុទ្ធប៉ុណ្ណោះ
ទើបអាចទទួលការសង្គ្រោះ ឲ្យរួចពីសេចក្តីវេទនាចុងក្រោយបាន។
នៅជំនាន់សញ្ញាចាស់ មានតែអ្នកដែលលាបឈាមកូនចៀមបុណ្យរំលង
នៅផ្ទះរបស់ពួកគេទេ ទើបបានសង្គ្រោះពីសេចក្តីវេទនា។
ហើយនៅជំនាន់នេះ មានតែអ្នកដែលបរិភោគនំប៉័ង និងស្រាទំពាំងបាយជូរនៃបុណ្យរំលង
ដែលតំណាងឲ្យសាច់និងឈាមរបស់ព្រះយេស៊ូវ ដែលជាតួរូបពិតនៃកូនចៀមបុណ្យរំលងទេ
ទើបអាចទទួលត្រារបស់ព្រះ ហើយបានសង្គ្រោះពីសេចក្តីវេទនាចុងក្រោយបាន។
សមាជិកពួកជំនុំនៃព្រះរក្សាបុណ្យរំលងសញ្ញាថ្មី
ដែលព្រះអាន់សាំងហុង និងព្រះមាតាបានបង្រៀន
ហើយបំពេញបេសកកម្មផ្សព្វផ្សាយសារនៃសេចក្តីសង្គ្រោះថា
"សូមទទួលត្រារបស់ព្រះ ហើយបានសង្គ្រោះ ពីសេចក្តីវេទនាចុងក្រោយ
ដែលព្រះបានរៀបបំ ដើម្បីជំនុំជំរះពួកអាក្រក់!"
… អញនឹងសងឯងតាមអំពើដែលឯងប្រព្រឹត្ត
ហើយរបស់គួរស្អប់ខ្ពើមទាំងប៉ុន្មានរបស់ឯង នឹងនៅកណ្តាលឯងដែរ
នោះឯងរាល់គ្នានឹងដឹងថា គឺអញនេះហើយ ជាព្រះយេហូវ៉ាដែលវាយឯងពិត
អេសេគាល ៧:៩
119 Bundang P.O.Box, Bundang-gu, Seongnam-si, Gyeonggi-do, Rep. of KOREA
Tel 082-31-738-5999 Fax 082-31-738-5998
ករិយាល័យធំ ៖ 50, Sunae-ro, Bundang-gu, Seongnam-si, Gyeonggi-do, Rep. of Korea
ព្រះវិហារតំណាង ៖ 35, Pangyoyeok-ro, Bundang-gu, Seongnam-si, Gyeonggi-do, Rep. of Korea
ⓒ សមាគមផ្សព្វផ្សាយពិភពលោក ពួកជំនុំនៃព្រះ, ត្រូវបានរក្សាសិទិ្ធ។ ច្បាប់រក្សាព័ត៌មានផ្ទាល់ខ្លួន