ព្រះបានបន្ទូលបង្គាប់ដល់មនុស្សដំបូង គឺអ័ដាម និងអេវ៉ាថា
“កុំស៊ីផ្លែដឹងខុសត្រូវ បើឯងស៊ី នោះនឹងត្រូវស្លាប់ជាមិនខាន”
ប៉ុន្តែអ័ដាម និងអេវ៉ា បានចាញ់ការបោកបញ្ឆោតរបស់សត្វពស់
ហើយក៏បរិភោគផ្លែដឹងខុសត្រូវ។ ដោយហេតុនោះ
ពួកគេក៏ត្រូវបណ្តេញចេញពីសួនច្បារអេដែន ហើយឆ្ពោះទៅរកសេចក្តីស្លាប់។
នៅថ្ងៃបុណ្យរំលង ព្រះយេស៊ូវបានប្រកាសតាំងឡើងសញ្ញាថ្មី
ដែលឲ្យមានជីវិតអស់កល្ប តាមរយៈការបរិភោគសាច់ និងឈាមរបស់ទ្រង់។
ព្រះយេស៊ូវបានឲ្យយើងស្គាល់ថា ទ្រង់គឺជាផ្លែជីវិតនៅសួនច្បារអេដែន។
បុណ្យរំលងដ៏សំខាន់នេះ បានត្រូវលុបបំបាត់ចោលនៅឆ្នាំ៣២៥
ហើយក៏មិនបានរក្សាអស់ពេលជាយូរ ១៦០០ឆ្នាំ។
ប៉ុន្តែសព្វថ្ងៃ បុណ្យរំលងបានតាំងឡើងវិញហើយ
ឯផ្លូវនៃផ្លែជីវិត ក៏បានបើកឡើងម្តងទៀតដែរ។
ព្រះអាន់សាំងហុងបានយាងមកជាព្រះយេស៊ូវលើកទី២ តាមទំនាយ
ហើយបើកសម្តែងអាថ៌កំបាំងនៃផ្លែជីវិត ដែលទុកជាយូរ។
ព្រះយេហូវ៉ានៃពួកពលបរិវារ ទ្រង់នឹងចាត់ចែងជប់លៀងដល់គ្រប់ទាំងសាសន៍ ដោយម្ហូបមានឱជារសយ៉ាងវិសេស នឹងស្រាទំពាំងបាយជូរសំរាំង … ទ្រង់នឹងបំផ្លាញសេចក្តីស្លាប់ឲ្យសូន្យបាត់ទៅជាដរាប … នៅគ្រានោះ គេនឹងពោលថា មើល នេះគឺជាព្រះនៃយើងរាល់គ្នា … អេសាយ ២៥:៦-៩
119 Bundang P.O.Box, Bundang-gu, Seongnam-si, Gyeonggi-do, Rep. of KOREA
Tel 082-31-738-5999 Fax 082-31-738-5998
ករិយាល័យធំ ៖ 50, Sunae-ro, Bundang-gu, Seongnam-si, Gyeonggi-do, Rep. of Korea
ព្រះវិហារតំណាង ៖ 35, Pangyoyeok-ro, Bundang-gu, Seongnam-si, Gyeonggi-do, Rep. of Korea
ⓒ សមាគមផ្សព្វផ្សាយពិភពលោក ពួកជំនុំនៃព្រះ, ត្រូវបានរក្សាសិទិ្ធ។ ច្បាប់រក្សាព័ត៌មានផ្ទាល់ខ្លួន