កូវីដ-១៩ដែលកំពុងបង្គាំងពិភពលោក ក៏បានជះឥទ្ធិពលលើបរិស្ថានផងដែរ។ ពីព្រោះថាដើម្បីទប់ទល់ នឹងការរីករាលដាលនៃមេរោគ ហាងកាហ្វេបានផ្តល់ដបកំប៉ុងដែលប្រើបានតែម្ដង ការទិញអាហារដឹកជញ្ជូន កើនឡើង ហើយកាកសំណល់ប្លាស្ទិកក៏បានកើនឡើងយ៉ាងឆាប់រហ័ស។ ម៉ាស់ដែលបានក្លាយជាឧបករណ៍ ការពារផ្ទាល់ខ្លួនចាំបាច់ ត្រូវបានផលិតពីប៉ូលីប្រូភីនលីន(PP) ដែលជាប្លាស្ទិចម្យ៉ាង។
ASEZ WAO ដែលខំប្រឹងធ្វើ គម្រោងNo More GPGP ដើម្បីនឹងកាត់បន្ថយប្លាស្ទិកជាបន្តបន្ទាប់ ពួកគេបានធ្វើសកម្មភាពស្ម័គ្រចិត្តក្នុង២ខែ គឺនៅខែ១១ និងខែ១២ នៅឆ្នាំ២០២៩។ វាបានទាក់ទាញ ការចូលរួមពីមនុស្ស3200នាក់ក្នុង12ប្រទេស។
នៅថ្ងៃសម្រាកការងារ សមាជិក ASEZ WAO បានប្រមូលសំរាមប្លាស្ទិកប្រមាណជា១២តោននៅទូទាំង ពិភពលោក ដូចជានៅឧទ្យានឆ្នេរខាងកើត(East Coast Park)នៅសិង្ហបុរី ឆ្នេរខៀវឡាហ្គូន(Blue Lagoon Beach)នៅសាធារណរដ្ឋអាហ្វ្រិកខាងត្បូង និងផ្លូវអាវុនដេល(Avondale Road) នៅក្រាយឈឺច ញូវហ្សឺ-លេនជាដើម។
សកម្មភាពទាំងអស់ត្រូវបានធ្វើឡើងដោយគោរពតាមវិធានការកំចាត់មេរោគ គឺពាក់ម៉ាស់ លាងដៃនឹងអាល់កុល និងវាស់កម្តៅជាដើម ព្រមទាំងប្រគល់សំរាមប្លាស្ទិកដែលបានប្រមូលដល់ក្រុមហ៊ុនកែច្នៃឡើងវិញ។ នៅប្រទេស ដែលមិនអាចធ្វើសកម្មភាពខាងក្រៅ ពួកគេបានប្រកាសប្រាប់ឲ្យស្គាល់ពីយុទ្ធនាការចុះហត្ថលេខាតាមគេហទំព័រ ហើយក៏បានទាញនាំការគាំទ្រពីប្រជាជន។
សមាជិកម្នាក់ អ៊ីស៊ូហ្យន់(ក្រុងសេអ៊ូល)ដែលបានចូលរួមការសម្អាតដងផ្លូវនៅក្នុងប្រទេស គាត់បានបង្ហាញ ចំណាប់អារម្មណ៍ថា "ខ្ញុំបានឃើញសំរាមជាច្រើននៅតាមផ្លូវដែលដើរទៅមកធម្មតាៗ ទាំងមិនសូវខ្វល់ខ្វាយ។ ខ្ញុំបានគិតក្នុងចិត្តថា សកម្មភាពសម្អាតនេះមិនងាយស្រួលទេ ប៉ុន្តែដោយសារគ្រប់គ្នាបានប្រមូលសំរាម ដងផ្លូវបានក្លាយជាស្អាតភ្លាម។ ខ្ញុំទើបយល់ដឹងមូលហេតុដែលគេថា ១ជំហានរបស់មនុស្ស១០នាក់ នោះសំខាន់ជាង១០ជំហានរបស់មនុស្សម្នាក់។"
លើសពីនេះទៀត ASEZ WAO បានធ្វើសន្និសីទនឹងប្រកាសប្រាប់អំពីគ្រោះថ្នាក់នៃសំរាមប្លាស្ទិក នៅតាមរដ្ឋាភិបាលជាដើម។ សមាជិកក្រុងដេចន បានទៅឯសាលាក្រុង ហើយប្រាប់ថា "ដើម្បីទប់ទល់នឹងការបំពុល ដោយសារប្លាស្ទិក យើងត្រូវការការខំប្រឹងនឹងបន្ថយផលិតកម្ម ការប្រើប្រាស់ និងការចោល។" ព្រមទាំងស្កាត់ន័យ ពីកិច្ចសហប្រតិបត្តិការជិតស្និទ្ធរបស់ក្រុមហ៊ុន ស្ថាប័នរដ្ឋាភិបាល និងប្រជាជន សម្រាប់កិច្ចការនេះ។ ប្រធានសាលាទីក្រុងនោះបានណែនាំឲ្យពួកគេទៅឯតំបន់ដែលមានការបំពុលដោយប្លាស្ទិកយ៉ាងធ្ងន់ ព្រមទាំង បានបរិច្ចាគសម្ភារៈសម្រាប់សកម្មភាពសម្អាតដែរ។
119 Bundang P.O.Box, Bundang-gu, Seongnam-si, Gyeonggi-do, Rep. of KOREA
Tel 082-31-738-5999 Fax 082-31-738-5998
ករិយាល័យធំ ៖ 50, Sunae-ro, Bundang-gu, Seongnam-si, Gyeonggi-do, Rep. of Korea
ព្រះវិហារតំណាង ៖ 35, Pangyoyeok-ro, Bundang-gu, Seongnam-si, Gyeonggi-do, Rep. of Korea
ⓒ សមាគមផ្សព្វផ្សាយពិភពលោក ពួកជំនុំនៃព្រះ, ត្រូវបានរក្សាសិទិ្ធ។ ច្បាប់រក្សាព័ត៌មានផ្ទាល់ខ្លួន