នៅឧទ្យានសត្វតោ ដែលស្ថិតនៅចូហាន់ណេស្បឺក សាធារណៈរដ្ឋអាហ្វ្រិកខាងត្បូង
មានច្បាប់មួយថា “ចូរបិតបង្អួចឲ្យជិតគ្រប់ពេលវេលា!”
ប៉ុន្តែមានអ្នកទេសចរណ៍ម្នាក់បានដាក់បង្អួចចុះ បំពាននឹងច្បាប់។
ជាចុងក្រោយ នាងក៏ត្រូវសត្វតោវាយប្រហារ ហើយស្លាប់ទៅ។
ដូចគ្នាដែរ អារក្សសាតាំងក៏កំពុងតែស្វែងរកអ្នកណា
ដែលវានឹងត្របាក់លេបបាន ដូចជាសិង្ហដែលគ្រហឹម។
ក្នុងគំនិតថា “រឿងតិចតួចនឹងមិនអីទេ” នោះសូម្បីតែសមាជិក នៅពួកជំនុំនៃព្រះ
ក៏អាចធ្វើឲ្យព្រលឹងខ្លួន ធ្លាក់ទៅក្នុងគ្រោះថ្នាក់ដែរ។
ចូរឲ្យដឹងខ្លួន ហើយចាំយាមចុះ ព្រោះអារក្សដែលជាខ្មាំងសត្រូវរបស់អ្នករាល់គ្នា វាតែងដើរក្រវែល ទាំងគ្រហឹមដូចជាសិង្ហ ដើម្បីនឹងរកអ្នកណា ដែលវានឹងត្របាក់លេបបាន ចូរតស៊ូវនឹងវា ដោយមានចិត្តជឿមាំមួន ១ពត្រ ៥:៨-៩
ទោះបីជាអារក្សល្បួងយើង ដោយវិធីគ្រប់បែបយ៉ាង
ដើម្បីកុំឲ្យយើងកាន់តាមបញ្ញត្តិរបស់ព្រះក៏ដោយ
កូនៗរបស់ព្រះ ត្រូវតែរក្សាបញ្ញត្តិដែលព្រះបានតាំងឡើង រហូតដល់ចុងបំផុត
ហើយត្រូវតែទទួលការការពារពីព្រះវបិតា និងព្រះមាតា
នៅពួកជំនុំនៃព្រះ រហូតដល់ថ្ងៃទៅស្ថានសួគ៌។
119 Bundang P.O.Box, Bundang-gu, Seongnam-si, Gyeonggi-do, Rep. of KOREA
Tel 082-31-738-5999 Fax 082-31-738-5998
ករិយាល័យធំ ៖ 50, Sunae-ro, Bundang-gu, Seongnam-si, Gyeonggi-do, Rep. of Korea
ព្រះវិហារតំណាង ៖ 35, Pangyoyeok-ro, Bundang-gu, Seongnam-si, Gyeonggi-do, Rep. of Korea
ⓒ សមាគមផ្សព្វផ្សាយពិភពលោក ពួកជំនុំនៃព្រះ, ត្រូវបានរក្សាសិទិ្ធ។ ច្បាប់រក្សាព័ត៌មានផ្ទាល់ខ្លួន