ហោរាអេសាយទាយថា ពន្លឺនៃសិរីល្អរបស់ព្រះមាតាស្ថានសួគ៌យេរូសាឡិម
នឹងបញ្ចេញដល់ពិភពលោកទាំងមូល
ហើយអស់ទាំងសាសន៍នៃពិភពលោក នឹងមកឯព្រះមាតា។
ជំនាន់នេះ មនុស្សជាតិអាចទទួលសេចក្តីសង្គ្រោះបាន
តាមរយៈព្រះបន្ទូលនៃជីវិតរបស់ព្រះមាតា ហើយអាចបែងចែក
ផ្លូវត្រឹមត្រូវ និងផ្លូវខុសឆ្គង ទាក់ទងនឹងសេចក្តីពិតបាន។
ពួកឰយុកោនៃសេចក្តីជំនឿ នៅជំនាន់ព្រះវរបិតា បានអួតពីព្រះយេហូវ៉ា
ពួកសាវកនៃព្រះវិហារដើម នៅជំនាន់ព្រះរាជបុត្រា បានអួតពីព្រះយេស៊ូវ។
ដូចគ្នាដែរ នៅជំនាន់ព្រះវិញ្ញាណបរិសុទ្ធ
យើងត្រូវអួតពីព្រះវិញ្ញាណ និងប្រពន្ធថ្មោងថ្មី ជាព្រះវរបិតា និងព្រះមាតា។
ពីព្រោះសេចក្តីសង្គ្រោះអាស្រ័យលើអំណាចរបស់ព្រះ មិនមែនមនុស្សទេ។
ព្រះវិញ្ញាណនឹងប្រពន្ធថ្មោងថ្មីពោលថា អញ្ជើញមក ហើយអ្នកណាដែលឬ ក៏ថា អញ្ជើញមកដែរ អ្នកណាដែលស្រេក នោះមានតែមក ហើយអ្នកណាដែលចង់បាន មានតែយកទឹកជីវិតនោះចុះ ឥតចេញថ្លៃទេ វិវរណៈ ២២:១៧
សព្វថ្ងៃនេះ ក្នុងចំណោមព្រះវិហារជាច្រើនរាប់មិនអស់ នៅលើពិភពលោក
ព្រះវិហារ ដែលធ្វើបន្ទាល់ពីព្រះមាតា ហើយបំពេញទំនាយព្រះគម្ពីរ
គឺមានតែពួកជំនុំនៃព្រះប៉ុណ្ណោះ។
119 Bundang P.O.Box, Bundang-gu, Seongnam-si, Gyeonggi-do, Rep. of KOREA
Tel 082-31-738-5999 Fax 082-31-738-5998
ករិយាល័យធំ ៖ 50, Sunae-ro, Bundang-gu, Seongnam-si, Gyeonggi-do, Rep. of Korea
ព្រះវិហារតំណាង ៖ 35, Pangyoyeok-ro, Bundang-gu, Seongnam-si, Gyeonggi-do, Rep. of Korea
ⓒ សមាគមផ្សព្វផ្សាយពិភពលោក ពួកជំនុំនៃព្រះ, ត្រូវបានរក្សាសិទិ្ធ។ ច្បាប់រក្សាព័ត៌មានផ្ទាល់ខ្លួន