មានតែធ្វើតាមព្រះបន្ទូលរបស់ព្រះទេ ទើបមនុស្សអាចរួចផុតពីគ្រោះមហន្តរាយ
ហើយទៅដល់សេចក្តីសង្គ្រោះបាន។ តាមរយៈប្រវត្ដិសាស្ដ្ររបស់ស្ដេចនេប៊ូក្នេសា
និងស្តេចបេលសាសារ ព្រះបានឲ្យយើងយល់ដឹងថា ទ្រង់ជាអ្នកគ្រប់គ្រង
អ្វីៗទាំងអស់ ដែលកើតឡើងនៅលើផែនដីនេះ។
ដោយសារមនុស្សធ្លាក់ចូលក្នុងជីវិត ដែលពេញដោយអំពើបាប ហើយមិន
ទៅតាមព្រះបន្ទូលព្រះ នៅជំនាន់ណូអេ ព្រះបានជំនុំជំរះការអាក្រក់ ដោយទឹក
ឯនៅជំនាន់ចុងក្រោយ ព្រះនឹងជំនុំជំរះមនុស្សអាក្រក់ ដោយភ្លើង
ទោះយ៉ាងណា ដូចជាព្រះបានប្រទានទូកធំនៃសេចក្តីសង្គ្រោះ ដល់ណូអេ
ដែលជាមនុស្សសុចរិត ព្រះបានសន្យាថានឹងជួយសង្គ្រោះរាស្ដ្ររបស់ទ្រង់
តាមរយៈបុណ្យរំលងនៅស៊ីយ៉ូន ក្នុងជំនាន់ចុងក្រោយ
ដែលទ្រង់នឹងជំនុំជំរះមនុស្សអាក្រក់ដោយភ្លើង។
យ៉ាងនោះ នឹងគ្មានសេចក្តីអាក្រក់ណាកើតឡើង ដល់ឯងឡើយ ក៏គ្មានវេទនាណាមកជិតទីលំនៅរបស់ឯងដែរ ដ្បិតទ្រង់នឹងបង្គាប់ដល់ពួកទេវតារបស់ទ្រង់ ពីដំណើរឯង ឲ្យបានថែរក្សាឯង ក្នុងគ្រប់ទាំងផ្លូវរបស់ឯង ទំនុកដំកើង ៩១:១០-១១
119 Bundang P.O.Box, Bundang-gu, Seongnam-si, Gyeonggi-do, Rep. of KOREA
Tel 082-31-738-5999 Fax 082-31-738-5998
ករិយាល័យធំ ៖ 50, Sunae-ro, Bundang-gu, Seongnam-si, Gyeonggi-do, Rep. of Korea
ព្រះវិហារតំណាង ៖ 35, Pangyoyeok-ro, Bundang-gu, Seongnam-si, Gyeonggi-do, Rep. of Korea
ⓒ សមាគមផ្សព្វផ្សាយពិភពលោក ពួកជំនុំនៃព្រះ, ត្រូវបានរក្សាសិទិ្ធ។ ច្បាប់រក្សាព័ត៌មានផ្ទាល់ខ្លួន