ព្រះបានប្រទានព្រះបន្ទូលនៃក្តីសង្ឃឹម
ដល់មនុស្សជាតិ ដែលស្ថិតនៅក្នុងភាពអស់សង្ឃឹម។
នៅក្នុងលោកិយ មានពាក្យសម្តីជាច្រើន
ប៉ុន្តែក្នុងចំណោមនោះ ពាក្យសម្តីដែលអស្ចារ្យជាងគេ
គឺជាពាក្យសម្តី ដែលសង្គ្រោះជីវិតមួយ។
«ឯពាក្យដែលខ្ញុំនិយាយនឹងអ្នករាល់គ្នា នោះត្រូវខាងវិញ្ញាណ និងជីវិតវិញ (យ៉ូហាន ៦:៦៣)»
«ខ្ញុំក៏ដឹងថា សេចក្តីដែលទ្រង់បង្គាប់មកនោះ ជាជីវិតដ៏នៅអស់កល្បជានិច្ច (យ៉ូហាន ១២:៥០)»
ចោរម្នាក់ ដែលជាប់ឆ្កាងជាមួយព្រះយេស៊ូវ
បានទទួលសេចក្តីសង្គ្រោះ ដោយពាក្យសម្តីប្រកាន់យកខាងព្រះយេស៊ូវ ហើយទូលសុំព្រះពរ។
យ៉ូស្វេ និងកាលែប ក៏បានទទួលព្រះពរ ដោយពាក្យសម្តីនៃសេចក្តីជំនឿដែរ។
គ្រប់ប្រវត្តិសាស្ត្រទាំងអស់នេះ
គឺជាសេចក្តីបង្រៀនសម្រាប់យើងនៅសព្វថ្ងៃនេះ។
ចំពោះមនុស្សជាតិ ដែលត្រូវបណ្តេញចេញមកផែនដីនេះ
ដោយសារអំពើបាបស្ថានសួគ៌ ហើយកំពុងឆ្ពោះទៅសេចក្តីស្លាប់
ត្រូវការពាក្យសម្តីនៃក្តីសង្ឃឹម ដែលប្រកាសពីសេចក្តីសង្គ្រោះ។
យើងសង្ឃឹមថា ពាក្យសម្តីនៃក្តីសង្ឃឹម ដែលពួកជំនុំនៃព្រះផ្សព្វផ្សាយ
នឹងបានទៅដល់គ្រប់ទីកន្លែងនៅលើពិភពលោក
ហើយមនុស្សទាំងអស់ អាចស្វែងរកសុភមង្គលពិត
ដោយចាកចេញពីភាពអស់សង្ឃឹម។
119 Bundang P.O.Box, Bundang-gu, Seongnam-si, Gyeonggi-do, Rep. of KOREA
Tel 082-31-738-5999 Fax 082-31-738-5998
ករិយាល័យធំ ៖ 50, Sunae-ro, Bundang-gu, Seongnam-si, Gyeonggi-do, Rep. of Korea
ព្រះវិហារតំណាង ៖ 35, Pangyoyeok-ro, Bundang-gu, Seongnam-si, Gyeonggi-do, Rep. of Korea
ⓒ សមាគមផ្សព្វផ្សាយពិភពលោក ពួកជំនុំនៃព្រះ, ត្រូវបានរក្សាសិទិ្ធ។ ច្បាប់រក្សាព័ត៌មានផ្ទាល់ខ្លួន