នៅលើផ្លូវនៃសេចក្ដីជំនឿ ពេលជួបការល្បង ការរងទុក្ខលំបាក និងបន្ទុកធ្ងន់នៃឈើឆ្កាង
ជួនកាលគេចាត់ទុកដំណើរការនេះ ជាការលំបាក ហើយគិតថា "មិនអរសប្បាយ"
នោះក៏មិនអរសប្បាយទៅ ប៉ុន្ដែ អ្នកដែលយល់ដឹងពីព្រះពរ និងអរព្រះគុណនៅក្នុង
ស្ថានភាពបែបនេះ នោះនឹងស្វែងរកឃើញសុភមង្គល និងចូលទៅស្ថានសួគ៌បាន។
ព្រះអាន់សាំងហុង និងព្រះមាតាបានមានបន្ទូលថា "ចូរអរសប្បាយជានិច្ច
ចូរអរព្រះគុណក្នុងគ្រប់ការទាំងអស់" ទ្រង់បានប្រាប់យើងឱ្យរស់នៅក្នុងជីវិត
ដែលចេះស្កប់ស្កល់ ពីព្រោះសេចក្ដីប៉ងប្រាថ្នាខាងលោកិយ នោះនាំឱ្យត្រូវល្បួង
និងការមិនអរសប្បាយ។ ទ្រង់បានបង្រៀនយើងឱ្យបង្ហាត់ខ្លួនខាងឯសេចក្ដីគោរព
ប្រតិបត្តិដល់ព្រះ ដើម្បីផ្លាស់ប្ដូរស្ថានភាពមិនល្អ ទៅជាថាមពលនៃសុភមង្គល។
"ចូរអរសប្បាយជានិច្ច ចូរអធិស្ឋានឥតឈប់ឈរ ចូរអរព្រះគុណក្នុងគ្រប់ការទាំងអស់ ពីព្រោះព្រះទ្រង់សព្វព្រះហឫទ័យឱ្យអ្នករាល់គ្នា ធ្វើយ៉ាងដូច្នោះ ដោយនូវព្រះគ្រីស្ទយេស៊ូវ"
[ថែស្សាឡូនីចទី១ ៥:១៦-១៨]
"មានពរហើយ មនុស្សណាដែលស៊ូទ្រាំនឹងសេចក្តីល្បួង ដ្បិតកាលណាត្រូវល្បងល ឃើញថាខ្ជាប់ខ្ជួនហើយ នោះនឹងទទួលបានមកុដនៃជីវិត ដែលព្រះអម្ចាស់ទ្រង់សន្យានឹងប្រទានឲ្យដល់អស់អ្នកណាដែលស្រឡាញ់ទ្រង់ … តែដែលគ្រប់គ្នាកើតមានសេចក្តីល្បួង នោះគឺដោយសារតែសេចក្តីប៉ងប្រាថ្នារបស់ខ្លួននាំប្រទាញ ហើយលួងលោមទេ រួចកាលណាសេចក្តីប៉ងប្រាថ្នាជាប់មានជាផ្ទៃ នោះសំរាលចេញមកជាអំពើបាប ហើយកាលណាបាបបានពោរពេញឡើង នោះក៏បង្កើតជាសេចក្តីស្លាប់"
[យ៉ាកុប ១:១២-១៥]
119 Bundang P.O.Box, Bundang-gu, Seongnam-si, Gyeonggi-do, Rep. of KOREA
Tel 082-31-738-5999 Fax 082-31-738-5998
ករិយាល័យធំ ៖ 50, Sunae-ro, Bundang-gu, Seongnam-si, Gyeonggi-do, Rep. of Korea
ព្រះវិហារតំណាង ៖ 35, Pangyoyeok-ro, Bundang-gu, Seongnam-si, Gyeonggi-do, Rep. of Korea
ⓒ សមាគមផ្សព្វផ្សាយពិភពលោក ពួកជំនុំនៃព្រះ, ត្រូវបានរក្សាសិទិ្ធ។ ច្បាប់រក្សាព័ត៌មានផ្ទាល់ខ្លួន