អេសាវ និងយូដាស-អ៊ីស្ការីយ៉ុត បានបាត់បង់ព្រះពរ ដោយសារពួកគេបានបញ្ចេញពាក្យសម្តីខុស។ ចំណែកចោរខាងស្ដាំ និងមិត្តភក្តិទាំង៣របស់ដានីយ៉ែល បានទទួលព្រះពរយ៉ាងបរិបូរពីព្រះ ដោយសារពួកគេបាននិយាយពាក្យសម្តីយ៉ាងល្អពេញដោយសេចក្តីជំនឿ។
បែបនេះឯង ពាក្យសម្តីដែលបាននិយាយចេញពីមាត់ហើយ មិនបាត់ទៅណាឡើយ ប៉ុន្តែនឹងត្រលប់មកយើងវិញនៅថ្ងៃជំនុំជំរះ ដូច្នេះហើយ ព្រះតែងតែបង្រៀនយើង ឱ្យគិតច្រើនដងសិនមុននឹងនិយាយ ហើយយឺតនឹងខឹងផងដែរ។
ប្រសិនបើដឹងថា យើងបានត្រូវបណ្ដេញចេញពីស្ថានសួគ៌ ដោយសារបានប្រព្រឹត្តអំពើបាប នោះនឹងមិនមានអារម្មណ៍អាក់អន់ចិត្តអ្វីនោះឡើយ។ ផ្ទុយទៅវិញ យើងនឹងអាចរស់នៅក្នុងជីវិតដ៏មានពរ ដោយថ្វាយការអរព្រះគុណ ចំពោះការដែលយើងអាចនៅជាមួយព្រះអាន់សាំងហុង និងព្រះមាតាដែលបានយាងមកនៅជំនាន់ព្រះវិញ្ញាណបរិសុទ្ធនេះ ហើយនឹងតែងតែអាចនិយាយពាក្យសម្ដីល្អ តាមសេចក្តីបង្រៀនរបស់ព្រះ។
ដូច្នេះ បងប្អូនស្ងួនភ្ងាអើយ ចូរឱ្យគ្រប់គ្នាបានឆាប់នឹងស្តាប់ ក្រនឹងនិយាយ ហើយយឺតនឹងខឹងដែរ ដ្បិតសេចក្ដីកំហឹងរបស់មនុស្ស មិនដែលសំរេចតាមសេចក្ដីសុចរិតរបស់ព្រះទេ … ចូរឱ្យអ្នករាល់គ្នាប្រព្រឹត្តតាមព្រះបន្ទូលទៅ កុំឱ្យគ្រាន់តែស្តាប់ប៉ុណ្ណោះ ហើយបញ្ឆោតខ្លួនវិញនោះឡើយ … អ្នកនោះនឹងមានពរក្នុងគ្រប់ទាំងការដែលខ្លួនធ្វើទាំងប៉ុន្មាន
យ៉ាកុប ១:១៩-២៥
119 Bundang P.O.Box, Bundang-gu, Seongnam-si, Gyeonggi-do, Rep. of KOREA
Tel 082-31-738-5999 Fax 082-31-738-5998
ករិយាល័យធំ ៖ 50, Sunae-ro, Bundang-gu, Seongnam-si, Gyeonggi-do, Rep. of Korea
ព្រះវិហារតំណាង ៖ 35, Pangyoyeok-ro, Bundang-gu, Seongnam-si, Gyeonggi-do, Rep. of Korea
ⓒ សមាគមផ្សព្វផ្សាយពិភពលោក ពួកជំនុំនៃព្រះ, ត្រូវបានរក្សាសិទិ្ធ។ ច្បាប់រក្សាព័ត៌មានផ្ទាល់ខ្លួន