អាល់ប៊ីណា រូស រដ្ឋមន្ត្រីក្រសួងបរិស្ថានប៉េរូ មានពេលវេលាដ៏ពិសេសជាមួយ ASEZ WAO ក្រុមស្ម័គ្រចិត្តនៃយុវជនអ្នកធ្វើការ ពីសមាគមផ្សព្វផ្សាយពិភពលោក ពួកជំនុំនៃព្រះ។
រដ្ឋមន្ត្រី រូស បានពិភាក្សាពីវិធីឆ្លើយតបនឹងការប្រែប្រួលអាកាសធាតុ ពេលទំនាក់ទំនងជាមួយសមាជិក ASEZ WAO ក្រោមប្រធានបទ "One Step to a Green Earth" ក្នុងសន្និសីទរបស់ ASEZ WAO ដែលធ្វើឡើងនៅព្រះវិហារយេរូសាឡិមថ្មី ផាន់ក្យូ នៅថ្ងៃទី១៧ ខែឧសភា។
រដ្ឋមន្ត្រី រូស បានចែករំលែកបទពិសោធន៍ និងចំណេះដឹងរបស់លោកស្រី លើកិច្ចខិតខំប្រឹងប្រែងការពារបរិស្ថាន ហើយបានសង្កត់ធ្ងន់ថា នេះជារឿងសំខាន់ណាស់ ដែលយុវជន ដែលជាអ្នកដឹកនាំជំនាន់ក្រោយ ត្រូវតែធ្វើសកម្មភាព ដើម្បីប្រយុទ្ធប្រឆាំងនឹងការប្រែប្រួលអាកាសធាតុ។
បន្ទាប់ពីសន្និសីទ ក្រសួងបរិស្ថានប៉េរូ និងពួកជំនុំនៃព្រះ បានចុះហត្ថលេខា MOU ហើយសន្យាលើកិច្ចសហប្រតិបត្តិការជាបន្តបន្ទាប់ និងសកម្មសម្រាប់ការការពារបរិស្ថាន។
រដ្ឋមន្ត្រី រូស បានបង្ហាញពីការទន្ទឹងរង់ចាំរបស់លោកស្រី ក្នុងការធ្វើការជាមួយ ASEZ WAO ព្រមទាំងបានលើកទឹកចិត្តសមាជិក ASEZ WAO ដោយនិយាយថា "អ្វីដែលសំខាន់បំផុត គឺយុវជនគួរតែក្លាយជាសកម្មជនបរិស្ថានដោយខ្លួនឯងជាមុនសិន ហើយដាស់គេឯងឱ្យធ្វើសកម្មភាពដ៏ជាក់លាក់"។
119 Bundang P.O.Box, Bundang-gu, Seongnam-si, Gyeonggi-do, Rep. of KOREA
Tel 082-31-738-5999 Fax 082-31-738-5998
ករិយាល័យធំ ៖ 50, Sunae-ro, Bundang-gu, Seongnam-si, Gyeonggi-do, Rep. of Korea
ព្រះវិហារតំណាង ៖ 35, Pangyoyeok-ro, Bundang-gu, Seongnam-si, Gyeonggi-do, Rep. of Korea
ⓒ សមាគមផ្សព្វផ្សាយពិភពលោក ពួកជំនុំនៃព្រះ, ត្រូវបានរក្សាសិទិ្ធ។ ច្បាប់រក្សាព័ត៌មានផ្ទាល់ខ្លួន