សមាគមផ្សព្វផ្សាយពិភពលោក ពួកជំនុំនៃព្រះ ជឿលើព្រះអាន់សាំងហុង ជាព្រះគ្រីស្ទដែលបានយាងមកជាលើកទី២ តាមទំនាយនៃព្រះគម្ពីរ។
កាលពី២០០០ឆ្នាំមុន ពេលពួកសិស្សទូលសួរព្រះយេស៊ូវ អំពីទីសម្គាល់នៃការយាងមកលើកទី២របស់ទ្រង់ នោះទ្រង់បានប្រាប់ពួកគាត់រៀនសេចក្តីប្រៀបប្រដូចអំពីដើមល្វា។
ប៉ុន្តែ ចូររៀនសេចក្ដីប្រៀបប្រដូចពីដើមល្វា កាលណាមែកវាត្រលប់ជាទន់ ហើយស្លឹកក៏ប៉ិចឡើង នោះអ្នករាល់គ្នាដឹងថា រដូវក្តៅជិតដល់ហើយ ដំណើរនេះក៏បែបដូច្នោះដែរ កាលណាឃើញការទាំងនេះកើតមក ត្រូវដឹងថា លោកជិតមកដល់ហើយ ក៏នៅមាត់ទ្វារផង (ម៉ាថាយ ២៤:៤៤)
តាមរយៈសេចក្តីប្រៀបប្រដូចពីដើមល្វា ព្រះយេស៊ូវបានធ្វើឱ្យស្គាល់ពីពេលវេលានៃការយាងមកលើកទីពីររបស់ទ្រង់។ អ៊ីចឹង នៅក្នុងព្រះគម្ពីរ តើដើមល្វាតំណាងឱ្យអ្វី?
ដើមល្វាតំណាងឱ្យអ៊ីស្រាអែល តាំងពីជំនាន់សញ្ញាចាស់មកម្ល៉េះ (យេរេមា ២៤:៥)។ នៅជំនាន់សញ្ញាថ្មី ព្រះយេស៊ូវក៏បានប្រៀបប្រដូចអ៊ីស្រាអែល ទៅនឹងដើមល្វាក្នុងសេចក្តីបង្រៀនរបស់ទ្រង់ដែរ (ម៉ាកុស ១១:១២-១៤, ២០-២១)។ នៅក្នុងប្រវត្តិសាស្ត្រអ៊ីស្រាអែល ដែលតំណាងដោយដើមល្វា មានអាថ៌កំបាំងមួយ អំពីពេលវេលាដែលព្រះយេស៊ូវយាងមកលើកទី២។
"មែកដើមល្វាត្រលប់ជាទន់ ហើយស្លឹកក៏ប៉ិចឡើង" មានន័យថា ដើមល្វាដែលក្រៀមស្វិត មានជីវិតរស់ឡើងវិញ។ នេះបង្ហាញថា អ៊ីស្រាអែលដែលត្រូវបានបំផ្លាញ នឹងត្រូវបានស្ដារឡើងវិញ។ ដូចដែលព្រះយេស៊ូវបានមានទំនាយ នោះអ៊ីស្រាអែលត្រូវបានបំផ្លាញដោយចក្រភពរ៉ូម នៅគ.ស. ឆ្នាំ៧០ ហើយត្រូវខ្ចាត់ខ្ចាយជុំវិញពិភពលោក អស់រយៈពេលប្រហែល១៩០០ឆ្នាំ ដោយរស់នៅជាជនភៀសខ្លួន។
[ព្រះគ្រីស្ទអាន់សាំងហុង បានបំពេញទំនាយ អំពីសេចក្តីប្រៀបប្រដូចពីដើមល្វា]
បន្ទាប់ពីសង្គ្រាមលោកលើកទី២បានបញ្ចប់ អ៊ីស្រាអែលបានប្រកាសឯករាជ្យរបស់ខ្លួន ហើយតាំងឡើងរដ្ឋនៅប៉ាឡេស្ទីន ដែលជាស្រុកកំណើតរបស់ខ្លួន។
អាចនិយាយបានថា ដើមល្វាបានរស់ឡើងវិញ តាមទំនាយរបស់ព្រះយេស៊ូវហើយ។ ប្រវត្តិវិទូនិយាយថា ឯករាជ្យភាពរបស់អ៊ីស្រាអែល គឺជាអព្ភូតហេតុ ដែលមិនអាចរកឃើញនៅកន្លែងណាផ្សេងទៀត លើពិភពលោកនោះទេ។ ប៉ុន្តែ វាមិនមែនគ្រាន់តែជាព្រឹត្តិការណ៍ប្រវត្តិសាស្ត្រនោះទេ។ នេះជាទីសម្គាល់នៃទំនាយដែលប្រកាសទៅកាន់ពិភពលោកថា ព្រះយេស៊ូវបានយាងមកជាលើកទី២ ដូចជាព្រះបានគិតសម្រេចហើយ។
ដើមល្វាដែលក្រៀមស្វិតបានរស់ឡើងវិញ នៅឆ្នាំ១៩៤៨ ដែលអ៊ីស្រាអែលត្រូវបានកសាងឡើងវិញ។ នៅឆ្នាំនេះ ព្រះយេស៊ូវត្រូវយាងមកជាលើកទី២ ហើយចាប់ផ្តើមកិច្ចការដំណឹងល្អ បន្ទាប់ពីបានទទួលបុណ្យជ្រមុជទឹក។ ទ្រង់ក៏បានស្ដារឡើងវិញនូវដំណឹងល្អសញ្ញាថ្មី ដែលទ្រង់បានតាំងឡើងកាលពី២០០០ឆ្នាំមុនដែរ។ ព្រះគ្រីស្ទអាន់សាំងហុង គឺជាព្រះយេស៊ូវ ដែលបានយាងមកជាលើកទី២ ដើម្បីបំពេញទំនាយនៃព្រះគម្ពីរ។
119 Bundang P.O.Box, Bundang-gu, Seongnam-si, Gyeonggi-do, Rep. of KOREA
Tel 082-31-738-5999 Fax 082-31-738-5998
ករិយាល័យធំ ៖ 50, Sunae-ro, Bundang-gu, Seongnam-si, Gyeonggi-do, Rep. of Korea
ព្រះវិហារតំណាង ៖ 35, Pangyoyeok-ro, Bundang-gu, Seongnam-si, Gyeonggi-do, Rep. of Korea
ⓒ សមាគមផ្សព្វផ្សាយពិភពលោក ពួកជំនុំនៃព្រះ, ត្រូវបានរក្សាសិទិ្ធ។ ច្បាប់រក្សាព័ត៌មានផ្ទាល់ខ្លួន