នៅក្នុងជីវិតប្រចាំថ្ងៃរបស់យើង យើងប្រើប្រាស់ប្រេង និងផលិតផលដែលចេញពីវា។
សម្លៀកបំពាក់ ទូរស័ព្ទដៃ ផលិតផលផ្លាស្ទិក និងកៅស៊ូសម្រាប់ក្រាលផ្លូវ ទាំងអស់នេះ សុទ្ធតែជាផលិតផលដែលផលិតចេញពីប្រេង។
ប្រេងត្រូវបានប្រើប្រាស់ ដើម្បីផលិត ផលិតផលរាប់មិនអស់។
នោះហើយជាមូលហេតុដែលប្រេង មានងារថា "ប្លេកហ្គោល" ហើយយើងអាចយល់បានថា តើប្រេងមានសារៈសំខាន់ប៉ុណ្ណា សម្រាប់ជីវិតរបស់យើង។
មុនពេលមានឧស្សាហកម្មនៅចុងសតវត្សទី១៩ មនុស្សមិនស្គាល់ពីតម្លៃនៃប្រេងទេ ដូច្នេះពួកគេបានប្រើប្រាស់ជាជម្រើសជំនួស នៅពេលដែលខ្លាញ់ត្រីបាឡែន និងអុសដុត ត្រូវបានប្រើអស់។
ប៉ុន្តែឥឡូវនេះ ប្រេងត្រូវបានប្រើចាប់ពីអាស្ពីរីន(ថ្នាំ) រហូតដល់ហ្សីបភ័រ(កញ្ចប់ថ្នាំ)។
ការពិតដែលថា ប្រេងដើរតួនាទីយ៉ាងសំខាន់ មនុស្សក្នុងសង្គមទំនើប គឺប្រហាក់ប្រហែលនឹងការដែលសញ្ញាថ្មី មានឥទ្ធិពលចំពោះរាស្ដ្ររបស់ព្រះ អ៊ីចឹងដែរ។
អស់អ្នកដែលមិនស្គាល់តម្លៃនៃសញ្ញាថ្មី បានបកស្រាយព្រះគម្ពីរដោយខ្លួនឯង ហើយបានបង្កើតបញ្ញត្តិរបស់មនុស្ស ដូចជា ការថ្វាយបង្គំថ្ងៃអាទិត្យ និងគ្រីស្ទម៉ាស។
ទោះយ៉ាងណា យោងតាមទំនាយថា «អញគឺយេហូវ៉ា អញនឹងបញ្ជឿនឱ្យឆាប់កើតឡើងក្នុងពេលកំណត់» ព្រះអាន់សាំងហុងបានតាំងឡើង ថ្ងៃឈប់សម្រាកនៃសញ្ញាថ្មី បុណ្យរំលង និងបុណ្យទាំង៧ក្នុង៣ដំណាក់កាល។
តាមរយៈសញ្ញាថ្មី រាស្ដ្ររបស់ព្រះ អាចក្លាយជាកូនរបស់ព្រះ ហើយទទួលសេចក្ដីសង្គ្រោះ។
ព្រះបានអនុញ្ញាតឱ្យអស់អ្នកដែលស្គាល់តម្លៃនៃសញ្ញាថ្មី ហើយរក្សាសញ្ញាថ្មី បានក្លាយជាកូនរបស់ព្រះ ហើយទទួលសង្គ្រោះ។
ខ្ញុំសូមថ្វាយការអរព្រះគុណដ៏អស់កល្បដល់ព្រះវរបិតាស្ថានសួគ៌ ដែលបានឱ្យយើងស្គាល់ពីតម្លៃនៃសញ្ញាថ្មី ហើយតាំងសញ្ញាថ្មី គឺព្រះមាតាស្ថានសួគ៌របស់យើង សម្រាប់យើង។
ខ្ញុំសង្ឃឹមថា សិរីល្អរបស់ព្រះវរបិតា និងព្រះមាតាស្ថានសួគ៌ នឹងត្រូវសម្ដែងចេញជុំវិញពិភពលោក។
119 Bundang P.O.Box, Bundang-gu, Seongnam-si, Gyeonggi-do, Rep. of KOREA
Tel 082-31-738-5999 Fax 082-31-738-5998
ករិយាល័យធំ ៖ 50, Sunae-ro, Bundang-gu, Seongnam-si, Gyeonggi-do, Rep. of Korea
ព្រះវិហារតំណាង ៖ 35, Pangyoyeok-ro, Bundang-gu, Seongnam-si, Gyeonggi-do, Rep. of Korea
ⓒ សមាគមផ្សព្វផ្សាយពិភពលោក ពួកជំនុំនៃព្រះ, ត្រូវបានរក្សាសិទិ្ធ។ ច្បាប់រក្សាព័ត៌មានផ្ទាល់ខ្លួន