ទី១ ទឹកដោះម្តាយ បង្កើតទំនាក់ទំនងដ៏រឹងមាំរវាងម្តាយ និងកូន ហើយជាប្រភពនៃសារធាតុចិញ្ចឹម។
ទឹកដោះដំបូង ដែលជាកូឡូស្ត្រូម ដើរតួនាទីស្រដៀងនឹងវ៉ាក់សាំងធម្មជាតិ ដែលផ្តល់ការការពារដល់ទារកដែលទើបនឹងកើត។
សូមអរគុណដល់កូឡូស្ត្រូមក្នុងទឹកដោះម្តាយ ដែលទារកទទួលបានការការពារ ១០០% ពីជំងឺផ្សេងៗ។
ការទទួលពីស្គាល់សារៈសំខាន់នៃទឹកដោះម្តាយ បង្ហាញពីគោលការណ៍ដ៏ចាំបាច់មួយ មិនត្រឹមតែនៅក្នុងពិភពខាងសាច់ឈាមប៉ុណ្ណោះទេ ប៉ុន្តែក៏នៅក្នុងពិភពខាងវិញ្ញាណផងដែរ។
ឱព្រះអម្ចាស់ ជាព្រះនៃយើងរាល់គ្នាអើយ ទ្រង់គួរនឹងទទួលសិរីល្អ កិត្តិនាម នឹងព្រះចេស្តា ដ្បិតទ្រង់បានបង្កើតរបស់សព្វសារពើមក ហើយគឺដោយបំណងព្រះហឫទ័យទ្រង់ហើយ ដែលរបស់ទាំងនោះបានកើតមក ហើយមាននៅផង
វិវរណៈ ៤:១១
ដូចដែលនៅផែនដី មានម្តាយដែលបំបៅកូនដោយទឹកដោះរបស់ខ្លួន អ៊ីចឹង ខាងវិញ្ញាណ តើមានម្តាយខាងវិញ្ញាណ ដែលចិញ្ចឹមយើង នៅស្ថានសួគ៌ដែរទេ?
ព្រះគម្ពីរធ្វើបន្ទាល់ពីវត្តមានរបស់ព្រះមាតាខាងវិញ្ញាណ ដែលគង់នៅស្ថានសួគ៌ ដែលស្របគ្នានឹងបទពិសោធន៍ម្តាយដែលចិញ្ចឹមកូន នៅផែនដី ដោយការផ្គត់ផ្គង់អាហារខាងវិញ្ញាណ។
«តែក្រុងយេរូសាឡិម ដែលនៅស្ថានលើ នោះជាស្រីអ្នកជាវិញ ដែលជាម្តាយយើងទាំងអស់គ្នា»
កាឡាទី ៤:២៦
ព្រះគម្ពីរមានទំនាយថា នៅជំនាន់ចុងក្រោយ ព្រះមាតាស្ថានសួគ៌យេរូសាឡិម ប្រទានទឹកដោះម្តាយខាងវិញ្ញាណ ដែលជាឈាមពណ៌សខាងវិញ្ញាណ ដល់មនុស្សជាតិទាំងអស់ ដែលត្រូវការសេចក្ដីសង្គ្រោះ។
ឱពួកអ្នកដែលស្រឡាញ់ក្រុងយេរូសាឡិមអើយ ចូររីករាយឡើងជាមួយនឹងវា …
ដើម្បីឱ្យឯងរាល់គ្នាបានបៅដោះ ជាសេចក្ដីកំសាន្តចិត្តរបស់វាឱ្យឆ្អែត …
ដ្បិតព្រះយេហូវ៉ាទ្រង់មានបន្ទូលដូច្នេះថា មើល អញនឹងផ្សាយសេចក្ដីសុខ ឱ្យហូរទៅដល់វាដូចជាទន្លេ … នោះឯងរាល់គ្នានឹងជព្ជាក់បៅ វានឹងពរឯង ហើយថ្នមឯងនៅលើភ្លៅ
អេសាយ ៦៦:១០-១៣
ដូចដែលទារកទទួលជីវិតតាមរយៈម្តាយខាងសាច់ឈាម នោះយើងអាចទទួលសេចក្ដីសង្គ្រោះ តាមរយៈព្រះមាតាខាងវិញ្ញាណបាន។
119 Bundang P.O.Box, Bundang-gu, Seongnam-si, Gyeonggi-do, Rep. of KOREA
Tel 082-31-738-5999 Fax 082-31-738-5998
ករិយាល័យធំ ៖ 50, Sunae-ro, Bundang-gu, Seongnam-si, Gyeonggi-do, Rep. of Korea
ព្រះវិហារតំណាង ៖ 35, Pangyoyeok-ro, Bundang-gu, Seongnam-si, Gyeonggi-do, Rep. of Korea
ⓒ សមាគមផ្សព្វផ្សាយពិភពលោក ពួកជំនុំនៃព្រះ, ត្រូវបានរក្សាសិទិ្ធ។ ច្បាប់រក្សាព័ត៌មានផ្ទាល់ខ្លួន