នៅក្នុងប្រវត្តិសាស្រ្តនៃនំបុ័ង៥ដុំ និងត្រី២ ព្រះបានបន្ទូលថា នំបុ័ងអព្ភូតហេតុ ដែលចម្អែតមនុស្ស ៥០០០នាក់ គឺជាអាហារដែលពុករលួយ។
ហើយទ្រង់បានមានបន្ទូលថា អព្ភូតហេតុនំម៉ាណា ដែលបានផ្តល់ឱ្យក្នុងអំឡុងពេល៤០ឆ្នាំ នៅទីរហោស្ថាន គឺជាអាហារដែលនៅតែធ្វើឱ្យពួកគេស្លាប់ ទោះបានបរិភោគហើយក៏ដោយ។
ប៉ុន្តែ ដោយសារតួរូបពិតនៃនំបុ័ងបុណ្យរំលង គឺព្រះយេស៊ូវ ទ្រង់មានបន្ទូលថា នេះគឺជាអាហារដែលផ្តល់ជីវិតអស់កល្ប។
នៅក្នុងពិភពនៃអព្ភូតហេតុ គ្មានអ្វីដែលអាចធ្វើបាន ដោយសមត្ថភាពរបស់មនុស្សនោះទេ។
នៅទីរហោស្ថាន អ្នកសង្កេតស្រុកទាំង១០នាក់ បានពិនិត្យមើលស្រុកកាណាន ដោយគិតតែពីអ្វី ដែលពួកគេអាចធ្វើបាន។
ប៉ុន្តែ យ៉ូស្វេ និងកាលែប បានគិតពីអ្វីដែលព្រះអាចធ្វើបាន។
ដូចជាយ៉ូស្វេ និងកាលែបដែរ ពួកជំនុំនៃព្រះ ផ្សព្វផ្សាយដំណឹងល្អសញ្ញាថ្មី ទូទាំងពិភពលោក ដោយផ្អែកលើអំណាចរបស់ព្រះគ្រីស្ទអាន់សាំងហុង និងព្រះមាតា។
ខ្ញុំជានំបុ័ងជីវិត ពួកឰយុកោអ្នករាល់គ្នាបានបរិភោគនំម៉ាន៉ា នៅទីរហោស្ថាន ហើយក៏ស្លាប់អស់ទៅ
ឯនំបុ័ងដែលខ្ញុំនិយាយនេះ គឺជានំបុ័ងដែលចុះពីស្ថានសួគ៌មក ដើម្បីឱ្យអ្នកណាដែលបរិភោគ មិនត្រូវស្លាប់ឡើយ
ខ្ញុំជានំបុ័ងដ៏រស់ ដែលចុះពីស្ថានសួគ៌មក បើអ្នកណាបរិភោគនំបុ័ងនេះ នោះនឹងរស់នៅអស់កល្បជានិច្ច
[យ៉ូហាន ៦:៤៨-៥១ ]
119 Bundang P.O.Box, Bundang-gu, Seongnam-si, Gyeonggi-do, Rep. of KOREA
Tel 082-31-738-5999 Fax 082-31-738-5998
ករិយាល័យធំ ៖ 50, Sunae-ro, Bundang-gu, Seongnam-si, Gyeonggi-do, Rep. of Korea
ព្រះវិហារតំណាង ៖ 35, Pangyoyeok-ro, Bundang-gu, Seongnam-si, Gyeonggi-do, Rep. of Korea
ⓒ សមាគមផ្សព្វផ្សាយពិភពលោក ពួកជំនុំនៃព្រះ, ត្រូវបានរក្សាសិទិ្ធ។ ច្បាប់រក្សាព័ត៌មានផ្ទាល់ខ្លួន