ដូចដែលឈ្មោះបង្កប់អត្ថន័យ បុណ្យរំលងសញ្ញាថ្មី គឺជាបុណ្យដែលសេចក្តីវេទនារំលងផុតទៅ។ ប្រសិទ្ធភាពនៃបុណ្យរំលងសញ្ញាថ្មី ដែលអនុញ្ញាតឱ្យសេចក្តីវេទនាឆ្លងផុតទៅ នៅតែមានប្រសិទ្ធភាព សូម្បីតែសព្វថ្ងៃនេះ។
ជាអកុសល មនុស្សជាច្រើន មិនបានស្វែងរកសេចក្ដីសន្យាដ៏ប្រាកដនេះទេ។ ពិតណាស់ ប្រហែលជាមានមូលហេតុដែលពួកគេពិបាកជឿ ប៉ុន្តែ ច្បាស់ជាងនេះទៅទៀត គឺដោយសារតែពួកគេមានទំនុកចិត្តមិនច្បាស់លាស់ថា សេចក្តីវេទនាបែបនេះ នឹងមិនកើតឡើងចំពោះពួកគេទេ។
នៅជំនាន់ណូអេ ក៏ដូចគ្នាដែរ។ សូម្បីតែណូអេ ក៏បានចំណាយពេលអស់ជាច្រើនឆ្នាំ ក្នុងការសាងសង់ទូកធំ ហើយសូម្បីតែពេលភ្លៀងធ្លាក់ក៏ដោយ ក៏មនុស្សនៅជំនាន់នោះបានបន្តជីវិតប្រចាំថ្ងៃរបស់ពួកគេ ដោយមិនខ្វល់ខ្វាយសោះ។ ពួកគេមិនបាននឹកស្មានថា ភ្លៀងនឹងក្លាយជាទឹកជំនន់ឡើយ។
ដោយបែបនេះ សេចក្តីវេទនា គឺមិនអាចទាយទុកជាមុនបានទេ។ មិនអាចដឹងយ៉ាងច្បាស់ថា នៅពេលណា កន្លែងណា បែបណានឹងកើតឡើង ហើយរៀបចំខ្លួនតាមនោះ ដោយរបៀបនោះទេ។ ពិតណាស់ នោះជាសំណាងណាស់ បើយើងមានសំណាងដែលអាចរស់បាន ចំពេលមានសេចក្តីវេទនា ប៉ុន្តែ គឺជារឿងគ្រោះថ្នាក់ និងមិនប្រុងប្រយ័ត្នពេកណាស់ ដែលរកចាំតែឱកាសសំណាងបែបនេះ មែនទេ?
មនុស្សជាតិទាំងអស់ ត្រូវការសេចក្ដីសន្យាដ៏ប្រាកដរបស់ព្រះ។ សេចក្ដីសន្យានោះ គឺជាបុណ្យរំលងសញ្ញាថ្មី ដែលសេចក្ដីវេទនារំលងផុតទៅ។
00:00 ទឹកជំនន់របស់ណូអេ
00:51 មូលហេតុដែលពួកគេមិនចូលក្នុងទូកធំ
01:57 ស្ថានភាពរបស់ពួកអ្នកដែលបានទុកនៅ
02:42 សេចក្ដីវេទនាសព្វថ្ងៃនេះ
03:12 វិធីគេចផុតពីសេចក្តីវេទនា ៖ បុណ្យរំលងសញ្ញាថ្មី
04:10 មិនមែនពឹងលើសំណាង ឬឱកាសទេ ប៉ុន្តែជាសេចក្តីសន្យារបស់ព្រះ
119 Bundang P.O.Box, Bundang-gu, Seongnam-si, Gyeonggi-do, Rep. of KOREA
Tel 082-31-738-5999 Fax 082-31-738-5998
ករិយាល័យធំ ៖ 50, Sunae-ro, Bundang-gu, Seongnam-si, Gyeonggi-do, Rep. of Korea
ព្រះវិហារតំណាង ៖ 35, Pangyoyeok-ro, Bundang-gu, Seongnam-si, Gyeonggi-do, Rep. of Korea
ⓒ សមាគមផ្សព្វផ្សាយពិភពលោក ពួកជំនុំនៃព្រះ, ត្រូវបានរក្សាសិទិ្ធ។ ច្បាប់រក្សាព័ត៌មានផ្ទាល់ខ្លួន