ស្ថាននរក គឺជាកន្លែងដ៏គួរឱ្យភ័យខ្លាចបំផុត ដែលពិបាកទទួលបានសូម្បីតែទឹកមួយដំណក់ ក្នុងពេលឈឺចាប់ដោយភ្លើងឆេះដ៏ក្ដៅគគុក (លូកា ១៦:២៤) ព្រះយេស៊ូវបានមានបន្ទូលថា ប្រសិនបើដៃ ជើង ឬភ្នែក នាំឱ្យប្រព្រឹត្តអំពើបាប ចូរកាត់វាចោល ឬខ្វែះវាចេញទៅ នោះប្រសើរជាជាងទៅស្ថាននរក (ម៉ាកុស ៩:៤៣) ដោយសារតែទារុណកម្មនៃស្ថាននរក នោះមិនអាចប្រៀបធៀបនឹងការឈឺចាប់ នៃការកាត់ផ្នែកមួយនៃរាងកាយបានឡើយ ហើយភ្លើងមិនដែលរលត់ឡើយ" (ម៉ាកុស ៩:៤៨)
"ដ្បិតគ្រប់គ្នាត្រូវបំប្រៃនឹងភ្លើង ហើយគ្រប់ទាំងយញ្ញបូជា ត្រូវបំប្រៃនឹងអំបិល" ម៉ាកុស ៩:៤៩
ទោះបីជាទណ្ឌកម្មនៃស្ថាននរក មានការឈឺចាប់ខ្លាំងក៏ដោយ ក៏យើងមិនអាចស្លាប់ដោយខ្លួនឯងបានដែរ នៅស្ថាននរក គ្មានពេលអំណរនៃជីវិត គ្មានពេលសម្រាក ហើយក៏គ្មានពេលសង្ឃឹមសេចក្តីសង្គ្រោះអ្វីឡើយ គឺមានតែការឈឺចាប់ ការសោកស្ដាយ និងទុក្ខសោកដ៏ធំធេងប៉ុណ្ណោះ ហេតុអ្វីបានជាយើងនឹងត្រូវទៅស្ថាននរក បើយើងមិនប្រែចិត្ត បន្ទាប់ពីបានឮដំណឹងល្អ?
មុនពេលយកើតមកលើផែនដីនេះ យើងគឺជាទេវតានៅស្ថានសួគ៌ (យ៉ូប ៣៨:៤-២១) ប៉ុន្តែ បន្ទាប់ពីបានប្រព្រឹត្តអំពើបាបនៅស្ថានសួគ៌ ហើយទទួលទណ្ឌកម្មនៃស្ថាននរក យើងក៏កើតមកផែនដីនេះ ជាគុកខាងវិញ្ញាណ ហើយស្នាក់នៅទីនេះបណ្ដោះអាសន្ន (អេសេគាល ២៨:១៣-១៧) បើមិនស្វែងរកផ្លូវ គេចចេញ ពីទណ្ឌកម្មស្ថាននរក នៅផែនដីនេះទេ នោះគ្មានជម្រើសអ្វីក្រៅពីវាសនាទៅស្ថាននរក ដូចបានកំណត់នោះឡើយ
"វេទនាណាស់ខ្ញុំ តើអ្នកណានឹងជួយឱ្យខ្ញុំរួច ពីតួសេចក្ដីស្លាប់នេះទៅបាន" រ៉ូម ៧:២៤
ព្រះបានអាណិតដល់មនុស្សជាតិ ដែលមានវាសនាទទួលទណ្ឌកម្មស្ថាននរក ហើយទ្រង់ផ្ទាល់ បានយាងមកផែនដីនេះ ដើម្បីបង្ហាញផ្លូវគេចពីទណ្ឌកម្មស្ថាននរក
"ខ្ញុំ … មកហៅតែមនុស្សមានបាប ឱ្យគេប្រែចិត្តវិញទេតើ" លូកា ២២:១៥
ដើម្បីការផ្តាច់បាបរបស់យើងដែលនាំទៅដល់សេចក្តីស្លាប់ និងដើម្បីសង្គ្រោះយើង ពីការដាក់ទណ្ឌកម្មនៃស្ថាននរក ព្រះបានប្រទានសាច់ និងឈាមរបស់ទ្រង់ ជា "ថ្លៃលោះ" មនុស្សមានបាប។
"ចូរយកបរិភោគចុះ នេះហើយ (នំប៉័ងបុណ្យរំលង) ជារូបកាយខ្ញុំ ដ្បិតនេះ (ស្រាទំពាំងបាយជូរបុណ្យរំលង) ជាឈាមខ្ញុំ គឺជាឈាមនៃសញ្ញាថ្មី ដែលបានច្រួចចេញ សំរាប់មនុស្សជាច្រើនប្រយោជន៍នឹងផ្តាច់បាប" ម៉ាថាយ ២៦:២៨
ពេលរក្សាបុណ្យរំលងសញ្ញាថ្មី នោះនឹងត្រូវបានទទួលព្រះពរនៃការផ្តាច់បាប ហើយអាចរួចផុតពីទណ្ឌកម្មនៃស្ថាននរកបាន ហើយក៏អាចទទួលបានជីវិតអស់កល្ប និងត្រលប់ទៅស្ថានសួគ៌វិញដែរ
"អ្នកណាដែលបរិភោគសាច់ និងឈាមរបស់ខ្ញុំ នោះមានជីវិតដ៏នៅអស់កល្បជានិច្ច ហើយខ្ញុំនឹងឱ្យអ្នកនោះរស់ឡើងវិញ នៅថ្ងៃចុងបំផុត" យ៉ូហាន ៦:៥៤
ប៉ុន្ដែ បើបដិសេធសារនៃសេចក្ដីសង្គ្រោះថា "ទទួលការផ្តាច់បាប និងជីវិតអស់កល្បតាមរយៈបុណ្យរំលង" នោះអំពើបាបដែលបានធ្វើនៅស្ថានសួគ៌ មិនអាចអត់ទោសបានឡើយ ហើយត្រូវតែទទួលទណ្ឌកម្មស្ថាននរកតាមការកំណត់។
"មុនដែលខ្ញុំរងទុក្ខលំបាក ខ្ញុំបានចង់ទទួលទានបុណ្យរំលងនេះ ជាមួយនឹងអ្នករាល់គ្នាយ៉ាងអស់ពីចិត្ត" លូកា ២២:១៥
សូមរក្សាបុណ្យរំលងសញ្ញាថ្មី ដែលព្រះបានអនុញ្ញាតជាសញ្ញានៃការផ្តាច់បាប ហើយត្រលប់ទៅស្ថានសួគ៌វិញជាមួយគ្នា
119 Bundang P.O.Box, Bundang-gu, Seongnam-si, Gyeonggi-do, Rep. of KOREA
Tel 082-31-738-5999 Fax 082-31-738-5998
ករិយាល័យធំ ៖ 50, Sunae-ro, Bundang-gu, Seongnam-si, Gyeonggi-do, Rep. of Korea
ព្រះវិហារតំណាង ៖ 35, Pangyoyeok-ro, Bundang-gu, Seongnam-si, Gyeonggi-do, Rep. of Korea
ⓒ សមាគមផ្សព្វផ្សាយពិភពលោក ពួកជំនុំនៃព្រះ, ត្រូវបានរក្សាសិទិ្ធ។ ច្បាប់រក្សាព័ត៌មានផ្ទាល់ខ្លួន