សព្វថ្ងៃនេះ ព្រះវិហារជាច្រើនអះអាងថា ពួកគេរក្សាបុណ្យថ្ងៃទី៥០ ហើយបានទទួលព្រះវិញ្ញាណបរិសុទ្ធ។
ទោះយ៉ាងណា យើងអាចទទួលព្រះពរនៃព្រះវិញ្ញាណបរិសុទ្ធបាន ពេលរក្សាបុណ្យថ្ងៃទី៥០ នៅថ្ងៃដែលព្រះបានកំណត់ តាមបញ្ញត្តិដែលព្រះបានតាំងឡើង។
បុណ្យថ្ងៃទី៥០ គឺជាថ្ងៃទី៥០ បន្ទាប់ពីបុណ្យផលដំបូង [បុណ្យមានព្រះជន្មរស់ឡើងវិញ]។
យោងតាមព្រះបន្ទូលរបស់ព្រះយេស៊ូវ ពួកសិស្សបានអធិស្ឋាននៅបន្ទប់ខាងលើរបស់ម៉ាកុស អស់រយៈពេល១០ថ្ងៃ ចាប់ពីថ្ងៃយាងឡើងទៅស្ថានសួគ៌ ហើយបានទទួលព្រះវិញ្ញាណបរិសុទ្ធ ដោយរក្សាបុណ្យថ្ងៃទី៥០។
សមាគមផ្សព្វផ្សាយពិភពលោក ពួកជំនុំនៃព្រះ គឺជាព្រះវិហារតែមួយគត់ ដែលទទួលព្រះពរនៃព្រះវិញ្ញាណបរិសុទ្ធ ដែលបានមានទំនាយក្នុងព្រះគម្ពីរ ដោយរក្សាបុណ្យថ្ងៃទី៥០ តាមព្រះបន្ទូលរបស់ព្រះយេស៊ូវ។
"កាលបុណ្យថ្ងៃទី៥០បានមកដល់ នោះគេមានចិត្តព្រមព្រៀងប្រជុំទាំងអស់គ្នា នៅកន្លែងតែ១ ស្រាប់តែមានឮសូរពីលើមេឃ ដូចជាខ្យល់បក់គំហុកយ៉ាងខ្លាំង មកពេញក្នុងផ្ទះដែលគេអង្គុយនៅ ក៏មានអណ្តាត ដូចជាអណ្តាតភ្លើង ដែលបែកចេញពីគ្នា លេចមកឱ្យគេឃើញ ហើយមកសណ្ឋិតលើគេគ្រប់គ្នា រួចគេបានពេញជាព្រះវិញ្ញាណបរិសុទ្ធទាំងអស់ ក៏តាំងនិយាយភាសាផ្សេងៗ តាមដែលព្រះវិញ្ញាណប្រទានឱ្យ"
កិច្ចការ ២:១-៤
119 Bundang P.O.Box, Bundang-gu, Seongnam-si, Gyeonggi-do, Rep. of KOREA
Tel 082-31-738-5999 Fax 082-31-738-5998
ករិយាល័យធំ ៖ 50, Sunae-ro, Bundang-gu, Seongnam-si, Gyeonggi-do, Rep. of Korea
ព្រះវិហារតំណាង ៖ 35, Pangyoyeok-ro, Bundang-gu, Seongnam-si, Gyeonggi-do, Rep. of Korea
ⓒ សមាគមផ្សព្វផ្សាយពិភពលោក ពួកជំនុំនៃព្រះ, ត្រូវបានរក្សាសិទិ្ធ។ ច្បាប់រក្សាព័ត៌មានផ្ទាល់ខ្លួន