ព្រះវិហារទូទៅជាច្រើនប្រើបទគម្ពីរ ដែលថា «ក៏នឹងឃើញកូនមនុស្ស មកលើពពកនៅលើមេឃ មានទាំងព្រះចេស្តា និងសិរីល្អជាខ្លាំង» (មថ ២៤:៣០) មកទទូចថា ព្រះគ្រីស្ទលើកទីពីរ នឹងមិនយាងមកក្នុងសាច់ឈាមទេ ពីព្រោះព្រះគម្ពីរចែងទុកថា ទ្រង់នឹងយាងមកមានទាំងសិរីល្អជាខ្លាំង។
ទោះយ៉ាងណា ព្រះយេស៊ូវបានបំពេញទំនាយអេសាយ ដែលថា «សិរីល្អនៃព្រះយេហូវ៉ានឹងសំដែងមក» (អស ៤០:៥) ដោយការយាងមកក្នុងសាច់ឈាម មិនមែនមានសិរីល្អនៅក្នុងភ្នែកមនុស្សទេ។
ដូច្នេះ យើងអាចយល់បានថា ការទទូចរបស់ពួកគេ គឺជាសេចក្តីក្លែងក្លាយ។
មានតែអ្នកដែលទទួលព្រះគ្រីស្ទ ហើយទទួលសង្គ្រោះប៉ុណ្ណោះ ទើបអាចស្គាល់សិរីល្អរបស់ព្រះគ្រីស្ទលើកទី២ ដែលយាងមកក្នុងភាពសាមញ្ញ ដូចជាយើងបាន។
«ព្រះបន្ទូលក៏ត្រឡប់ជាសាច់ឈាម ហើយបានស្នាក់នៅជាមួយនឹងយើងរាល់គ្នា យើងរាល់គ្នាបានឃើញសិរីល្អទ្រង់ គឺជាសិរីល្អនៃព្រះរាជបុត្រាតែ១ ដែលមកពីព្រះវរបិតា មានពេញជាព្រះគុណ និងសេចក្ដីពិត»
យ៉ូហាន ១:១៤
119 Bundang P.O.Box, Bundang-gu, Seongnam-si, Gyeonggi-do, Rep. of KOREA
Tel 082-31-738-5999 Fax 082-31-738-5998
ករិយាល័យធំ ៖ 50, Sunae-ro, Bundang-gu, Seongnam-si, Gyeonggi-do, Rep. of Korea
ព្រះវិហារតំណាង ៖ 35, Pangyoyeok-ro, Bundang-gu, Seongnam-si, Gyeonggi-do, Rep. of Korea
ⓒ សមាគមផ្សព្វផ្សាយពិភពលោក ពួកជំនុំនៃព្រះ, ត្រូវបានរក្សាសិទិ្ធ។ ច្បាប់រក្សាព័ត៌មានផ្ទាល់ខ្លួន