នៅក្នុងសៀវភៅតាល់មូដ មានរឿងអំពីកូនប្រុសម្នាក់ ដែលបានទទួលគ្រប់
មត៌ករបស់ឪពុក ក្រោយពីបានយល់ដឹងពីអាថ៌កំបាំង នៅក្នុងបណ្តាំមត៌ក
របស់ឪពុក។ ដូចគ្នានឹងរឿងនេះដែរ ដើម្បីទទួលនគរស្ថានសួគ៌ដ៏រុងរឿង
ទុកជាមត៌ក មនុស្សជាតិត្រូវតែយល់ដឹងពីព្រះបន្ទូលរបស់ព្រះអាន់សាំងហុង
និងព្រះមាតា ដែលទ្រង់បានលាក់ទុក នៅក្នុងព្រះគម្ពីរទាំង៦៦កណ្ឌ។
ក្នុងរវាងមួយឆ្នាំ មានតែមួយថ្ងៃ គឺនៅថ្ងៃឱ្យបានធួននឹងបាបប៉ុណ្ណោះ ដែលមាន
តែសម្ដេចសង្ឃទើបអាចចូលទីបរិសុទ្ធបំផុតបាន។ ប៉ុន្តែ ផ្លូវនៃទីបរិសុទ្ធបំផុត
នោះ ត្រូវបានបើកឡើង នៅពេលវាំងននរហែកជា២ភាគ ចាប់តាំងពីលើចុះ
ទៅដល់ក្រោម តាមរយៈការសុគតរបស់ព្រះយេស៊ូវ។
ដើម្បីផ្ទេរអំពើបាបនៃសេចក្តីស្លាប់ដែលបានធ្វើនៅស្ថានសួគ៌នោះ ទៅឱ្យ
សាតាំងដែលជាពពែអាសាអែល ហើយទទួលការធួននឹងបាបអស់កល្ប
មនុស្សជាតិត្រូវតែទៅដល់ព្រះមាតា ដែលជាតួរូបពិតនៃទីបរិសុទ្ធបំផុត។
កាលព្រះយេស៊ូវ ទ្រង់បានស្រែកជាខ្លាំងម្តងទៀត នោះទ្រង់ប្រគល់វិញ្ញាណទ្រង់ទៅវិញ គ្រានោះ វាំងននក្នុងព្រះវិហារក៏រហែកជា២ភាគ ចាប់តាំងពីលើចុះទៅដល់ក្រោម
[ម៉ាថាយ ២៧:៥០-៥១]
ខ្ញុំមិនឃើញមានព្រះវិហារណា នៅក្នុងក្រុងនោះទេ ដ្បិតព្រះអម្ចាស់ ជាព្រះដ៏មានព្រះចេស្តាបំផុត ព្រមទាំងកូនចៀមដែរ ទ្រង់ជាព្រះវិហារនៃទីក្រុងនោះ
[វិវរណៈ ២១:២២]
119 Bundang P.O.Box, Bundang-gu, Seongnam-si, Gyeonggi-do, Rep. of KOREA
Tel 082-31-738-5999 Fax 082-31-738-5998
ករិយាល័យធំ ៖ 50, Sunae-ro, Bundang-gu, Seongnam-si, Gyeonggi-do, Rep. of Korea
ព្រះវិហារតំណាង ៖ 35, Pangyoyeok-ro, Bundang-gu, Seongnam-si, Gyeonggi-do, Rep. of Korea
ⓒ សមាគមផ្សព្វផ្សាយពិភពលោក ពួកជំនុំនៃព្រះ, ត្រូវបានរក្សាសិទិ្ធ។ ច្បាប់រក្សាព័ត៌មានផ្ទាល់ខ្លួន