ស្ដេចអេសា និងស្ដេចយ៉ូសាផាត បានកាន់តាមក្រឹត្យក្រម និងច្បាប់របស់ព្រះយ៉ាងខ្ជាប់ខ្ជួន ព្រមទាំងបានបំផ្លាញរូបព្រះទាំងអស់ ហើយដឹកនាំរាស្ត្រ និងស្រុកទាំងមូលដោយសេចក្ដីជំនឿដែលថា ឱ្យតែមានព្រះ នោះអ្វីៗទាំងអស់នឹងបានសម្រេច។ ជាលទ្ធផល ព្រះបានប្រទានសេចក្ដីសុខសាន្ដដល់ស្រុកនោះ ហើយក៏បានប្រទានព្រះពរ និងសិរីល្អយ៉ាងបរិបូរដល់ពួកគាត់ផងដែរ។
តាមរយៈប្រវត្តិសាស្ត្រដែលបានចែងទុកក្នុងព្រះគម្ពីរ ព្រះបានបង្ហាញមនុស្សជាតិអំពីផ្លូវឆ្ពោះទៅឯទទួលព្រះពររបស់ទ្រង់។ យើងមិនត្រូវប្រព្រឹត្តអំពើបាប ដោយពឹងផ្អែកលើប្រទេសមហាអំណាចឱ្យជួយ ហើយខកខានមិនស្វែងរកព្រះ ដូចដែលស្ដេចអេសាបានធ្វើ នៅពេលចុងក្រោយនៃរាជ្យរបស់គាត់នោះឡើយ។ ហើយក៏មិនត្រូវចងសម្ព័ន្ធមិត្ត ឬរួមគំនិតធ្វើអ្វីមួយ ជាមួយអ្នកដែលប្រព្រឹត្តអំពើអាក្រក់ ដូចជាស្ដេចយ៉ូសាផាតបានធ្វើនោះដែរ។ ពីព្រោះថា កាលណាដែលយើងភ្លេចព្រះ ហើយបែរជាទៅពឹងផ្អែកលើមនុស្ស និងកាលៈទេសៈជុំវិញខ្លួនវិញនោះ ព្រះនឹងដកព្រះពររបស់ទ្រង់ចេញពីយើងមិនខាន។
ដូច្នេះ គេក៏មូលគ្នាមកឯក្រុងយេរូសាឡិម នៅខែជេស្ឋ ឆ្នាំទី១៥ក្នុងរាជ្យអេសា ហើយនៅថ្ងៃនោះឯង គេថ្វាយយញ្ញបូជាដល់ព្រះយេហូវ៉ា ពីរបឹបដែលបាននាំយកមក គឺគោ៧រយ និងចៀម៧ពាន់ គេក៏ព្រមព្រៀងគ្នា និងតាំងសេចក្តីសញ្ញា ឱ្យបានខំប្រឹងស្វែងរកតាមព្រះយេហូវ៉ា ជាព្រះនៃពួកឰយុកោគេ អស់ពីចិត្ត អស់ពីព្រលឹង … ពួកយូដាទាំងអស់គ្នាមានសេចក្តីអំណរ ដោយសេចក្តីសម្បថនោះ ពីព្រោះគេបានស្បថដោយចិត្តស្មោះ ហើយស្វែងរកព្រះយេហូវ៉ា ដោយពេញបំណងចិត្ត ក៏រកទ្រង់ឃើញផង ព្រះយេហូវ៉ាទ្រង់ប្រទានឱ្យគេបានសេចក្តីស្រាកស្រាន្ត នៅព័ទ្ធជុំវិញ របាក្សត្រទី២ ១៥:១០-១៥
119 Bundang P.O.Box, Bundang-gu, Seongnam-si, Gyeonggi-do, Rep. of KOREA
Tel 082-31-738-5999 Fax 082-31-738-5998
ករិយាល័យធំ ៖ 50, Sunae-ro, Bundang-gu, Seongnam-si, Gyeonggi-do, Rep. of Korea
ព្រះវិហារតំណាង ៖ 35, Pangyoyeok-ro, Bundang-gu, Seongnam-si, Gyeonggi-do, Rep. of Korea
ⓒ សមាគមផ្សព្វផ្សាយពិភពលោក ពួកជំនុំនៃព្រះ, ត្រូវបានរក្សាសិទិ្ធ។ ច្បាប់រក្សាព័ត៌មានផ្ទាល់ខ្លួន