ដោយសារព្រះប្រទានព្រះពរនៃស្ថានសួគ៌ដល់កូនៗទ្រង់តាមរយៈការថ្វាយបង្គំ
ដូច្នេះការប្រព្រឹត្តនៃការជឿលើព្រះ និងកោតខ្លាចដល់ព្រះ
គឺជាភាពរីករាយ និងក្តីអំណរផ្ទាល់តែម្ដង។
ជីវិតនៃសេចក្តីជំនឿ ដែលគ្រាន់តែធ្វើតាមទម្លាប់
ដោយគ្មានក្តីសង្ឃឹមចំពោះស្ថានសួគ៌ នោះនាំមកនូវសេចក្តីល្បួង នៅទីបំផុត។
យើងមិនត្រូវដើរតាមផ្លូវដែលអ័ដាម និងអេវ៉ាបានចាញ់ល្បិចកលរបស់សាតាំងឡើយ
ប៉ុន្តែចូលមានសេចក្តីជំនឿ ដែលគ្មានលក្ខខណ្ឌដូចជាយ៉ូបវិញ
ហើយកោតខ្លាចដល់ព្រះ រហូតដល់ចុងបំផុត ព្រមទាំងឈ្នះសេចក្តីល្បួង
ដោយព្រះបន្ទូលរបស់ព្រះ ដូចជាព្រះយេស៊ូវបានធ្វើតម្រាប់ទុកឲ្យ។
អស់ទាំងការបោកបញ្ឆោតខាងលោកិយ ដែលរារាំងផ្លូវរបស់យើង
ទៅឯស្ថានសួគ៌ នោះហើយជាសេចក្តីល្បួង។
ដូចជនជាតិអ៊ីស្រាអែលបានត្រូវល្បួង ក្នុងគ្រប់ពេលវេលា នៅទីរហោស្ថានអស់៤០ឆ្នាំ
សមាជិកពួកជំនុំនៃព្រះដែលកំពុងដើរឆ្ពោះទៅស្រុកកាណានស្ថានសួគ៌
ក៏នឹងត្រូវប្រឈមមុខនឹងសេចក្តីល្បួងដូច្នោះដែរ
ប៉ុន្ដែបើយើងមានសេចក្តីជំនឿគ្មានលក្ខខណ្ឌលើព្រះវរបិតា និងព្រះមាតា
នោះយើងអាចយកឈ្នះសេចក្តីល្បួងទាំងនោះបាន
ហើយក៏ទទួលបានព្រះពរនៃស្ថានសួគ៌ នៅទីបញ្ចប់។
ហើយដោយព្រោះឯងបានកាន់តាមរឿង ពីសេចក្តីអត់ធ្មត់របស់អញ
នោះអញនឹងរក្សាឯងឲ្យរួចពីវេលាល្បង ដែលត្រូវមកលើលោកីយ៍ទាំងមូល
ដើម្បីនឹងល្បងលដល់ពួកអ្នក ដែលនៅលើផែនដីទាំងប៉ុន្មាន វិវរណៈ ៣:១០
119 Bundang P.O.Box, Bundang-gu, Seongnam-si, Gyeonggi-do, Rep. of KOREA
Tel 082-31-738-5999 Fax 082-31-738-5998
ករិយាល័យធំ ៖ 50, Sunae-ro, Bundang-gu, Seongnam-si, Gyeonggi-do, Rep. of Korea
ព្រះវិហារតំណាង ៖ 35, Pangyoyeok-ro, Bundang-gu, Seongnam-si, Gyeonggi-do, Rep. of Korea
ⓒ សមាគមផ្សព្វផ្សាយពិភពលោក ពួកជំនុំនៃព្រះ, ត្រូវបានរក្សាសិទិ្ធ។ ច្បាប់រក្សាព័ត៌មានផ្ទាល់ខ្លួន