ពួកបរិសុទ្ធព្រះវិហារដើម បានទទួលការគាបសង្កត់ និងការបៀតបៀនពីអធិរាជណេរ៉ូយ៉ាងអរសប្បាយ ដោយមានសេចក្តីជំនឿគ្រប់លក្ខណ៍ចំពោះព្រះ និងក្តីសង្ឃឹមស្ថានសួគ៌។ នៅជំនាន់នេះ យើងក៏ត្រូវតែរស់ក្នុងជីវិតដែលស្អាងព្រះពរនៅស្ថានសួគ៌ ដើម្បីជីវិតដ៏រស់នៅអស់កល្បដែរ។
ឆាកជីវិតរបស់យូដាស-អ៊ីស្ការីយ៉ុត ដែលបានឲ្យតម្លៃលើលោកិយ ហើយជ្រើសរើសយកជីវិតសម្រាប់ភាពបណ្តោះអាសន្ន មិនមែនជាជីវិតមានប្រាជ្ញាទេ ឯឆាកជីវិតដូចជាសាវកប៉ុលវិញ ដែលខំប្រឹងរត់ទៅសម្រាប់គោលដៅស្ថានសួគ៌ ក្រោយពីបានឃើញស្ថានសួគ៌ជាន់ទី៣ ដែលគ្មានសេចក្តីស្លាប់ គ្មានទុក្ខលំបាក និងការឈឺចាប់ នោះទើបជាជីវិតមានប្រាជ្ញា។
ដ្បិតសេចក្តីទុក្ខលំបាកយ៉ាងស្រាលរបស់យើងខ្ញុំ ដែលនៅតែមួយភ្លែតនេះ នោះបង្កើតឲ្យយើងខ្ញុំមានសិរីល្អយ៉ាងធ្ងន់លើសលប់ ដ៏នៅអស់កល្បជានិច្ចវិញ ដោយយើងខ្ញុំមិនរាប់អានរបស់ដែលមើលឃើញឡើយ គឺរាប់អានតែរបស់ដែលមើលមិនឃើញវិញ ដ្បិតរបស់ដែលមើលឃើញ នោះស្ថិតស្ថេរមិនយូរប៉ុន្មានទេ តែឯរបស់ដែលមើលមិនឃើញ នោះនៅស្ថិតស្ថេរអស់កល្បជានិច្ចវិញ [កូរិនថូសទី១ ៤:១៧-១៨]
119 Bundang P.O.Box, Bundang-gu, Seongnam-si, Gyeonggi-do, Rep. of KOREA
Tel 082-31-738-5999 Fax 082-31-738-5998
ករិយាល័យធំ ៖ 50, Sunae-ro, Bundang-gu, Seongnam-si, Gyeonggi-do, Rep. of Korea
ព្រះវិហារតំណាង ៖ 35, Pangyoyeok-ro, Bundang-gu, Seongnam-si, Gyeonggi-do, Rep. of Korea
ⓒ សមាគមផ្សព្វផ្សាយពិភពលោក ពួកជំនុំនៃព្រះ, ត្រូវបានរក្សាសិទិ្ធ។ ច្បាប់រក្សាព័ត៌មានផ្ទាល់ខ្លួន