ព្រះគ្រីស្ទលើកទី២ ព្រះអាន់សាំងហុង បានទទួលបុណ្យជ្រមុជទឹកនៅព្រះជន្ម៣០ឆ្នាំ ក្នុងឆ្នាំ១៩៤៨ ហើយបានចាប់ផ្តើមជីវិតនៃដំណឹងល្អរបស់ទ្រង់ ដើម្បីបំភ្លឺពន្លឺនៃសេចក្តីពិត តាមទំនាយស្តេចដាវីឌ។ ទ្រង់បានយាងមកផែនដីនេះជាមនុស្ស ដើម្បីជួយសង្គ្រោះមនុស្សជាតិ ហើយបានរស់នៅក្នុងជីវិតដែលពេញដោយការឈឺចាប់ និងការរងទុក្ខ មិនមែនដោយសិរីល្អ និងកិត្តិនាមឡើយ។
ដូចដែលទ្រង់បានប្រសូត នៅឆ្នាំ១៩១៨ ទ្រង់ត្រូវឆ្លងកាត់ជំនាន់នៃការកេងប្រវ័ញ្ច និងការគាបសង្កត់ ក្នុងអំឡុងពេលអាណានិគមជប៉ុន។ ពេលព្រះអាន់សាំងហុងចាប់ផ្តើមកិច្ចការរដ្ឋបាលរបស់ទ្រង់ ប្រទេសកូរ៉េបានស្ថិតក្នុងស្ថានភាពដ៏លំបាក និងបំផ្លិចបំផ្លាញខាងវិញ្ញាណ។ ខាងសាច់ឈាម ប្រទេសនេះក៏ស្ថិតក្នុងស្ថានភាពក្រីក្រផងដែរ។ នៅពេលនោះ កូរ៉េដែលទើបតែរំដោះចេញពីចក្រពត្តិនិយមជប៉ុន បានធ្លាក់ចុះទៅជាប្រទេសក្រីក្របំផុតក្នុងពិភពលោក បន្ទាប់ពីសង្គ្រាមកូរ៉េបានផ្ទុះឡើងនៅឆ្នាំ១៩៥០ ហើយប្រជាជនទាំងអស់ត្រូវឆ្លងកាត់ការលំបាកក្នុងជីវិតយ៉ាងធ្ងន់ធ្ងរ។
ដូចជាព្រះយេស៊ូវគ្រីស្ទ កាលពី២០០០ឆ្នាំមុន ព្រះអាន់សាំងហុងបានរក្សាច្បាប់នៃជីវិត ហើយផ្សព្វផ្សាយដំណឹងល្អ ដោយធ្វើការងារលំបាកទាំងអស់ ទោះទ្រង់ត្រូវគេមើលងាយ និងត្រូវអាប់ឱនក៏ដោយ។
នៅជំនាន់នោះ ដែលមនុស្សជាច្រើនពិបាកក្នុងការប្រកបរបរចិញ្ចឹមជីវិត ហើយស្រេកឃ្លាន ព្រះអាន់សាំងហុង ត្រូវធ្វើការជាកម្មករថ្ម ដែលមនុស្សគេចចេញ ដើម្បីទុកជាតម្រាប់នៃការរក្សាបញ្ញត្តិរបស់ព្រះ រួមទាំងថ្ងៃឈប់សម្រាកផងដែរ។ ការងារដ៏លំបាកនេះ បានធ្វើឱ្យនៅពីក្រោយករបស់ទ្រង់ មានស្បែកក្រិនប៉ុនក្តាប់ដៃ។ ទ្រង់បានប្រើកម្រៃដែលរកបានដោយការងារដ៏លំបាកនោះ សម្រាប់ចំណាយលើការផ្សព្វផ្សាយ និងសម្រាប់សរសេរសៀវភៅ ដែលនឹងបើកសម្តែងសេចក្ដីពិតនៃជីវិត។ ដូច្នេះ ទ្រង់តែងតែចម្អែតភាពស្រេកឃ្លានរបស់ទ្រង់ ដោយបបរស ឬមិនបានសោយអាហារសោះ។ បន្ទាប់ពីការងារដ៏នឿយហត់បែបនេះហើយ ទ្រង់បានចែងទុកសៀវភៅសម្រាប់សេចក្ដីសង្គ្រោះរបស់មនុស្សជាតិ ពេញមួយយប់ ហើយបានស្ដារសេចក្តីពិតសញ្ញាថ្មី ដោយការតមអាហារ និងការបូជារាប់មិនអស់។
ព្រះអាន់សាំងហុង បានទាយអំពីការសុគតរបស់ទ្រង់ជាមុន តាមរយៈប្រព័ន្ធផ្សព្វផ្សាយ នៅ៤ឆ្នាំមុនដែលទ្រង់បញ្ចប់ឆាកជីវិតជាមនុស្សនៅផែនដីនេះ ហើយប្រគល់ព្រះវិហារដល់ពួកសិស្សរបស់ទ្រង់។ សមាគមផ្សព្វផ្សាយពិភពលោក ពួកជំនុំនៃព្រះ រក្សាសេចក្តីពិតសញ្ញាថ្មី ហើយផ្សព្វផ្សាយដំណឹងនៃសេចក្ដីសង្គ្រោះ ដល់មនុស្ស ៧.៨ពាន់លាននាក់ ជុំវិញពិភពលោក ដោយធ្វើតាមតម្រាប់របស់ព្រះអាន់សាំងហុង។
119 Bundang P.O.Box, Bundang-gu, Seongnam-si, Gyeonggi-do, Rep. of KOREA
Tel 082-31-738-5999 Fax 082-31-738-5998
ករិយាល័យធំ ៖ 50, Sunae-ro, Bundang-gu, Seongnam-si, Gyeonggi-do, Rep. of Korea
ព្រះវិហារតំណាង ៖ 35, Pangyoyeok-ro, Bundang-gu, Seongnam-si, Gyeonggi-do, Rep. of Korea
ⓒ សមាគមផ្សព្វផ្សាយពិភពលោក ពួកជំនុំនៃព្រះ, ត្រូវបានរក្សាសិទិ្ធ។ ច្បាប់រក្សាព័ត៌មានផ្ទាល់ខ្លួន