ថ្ងៃឱ្យបានធួននឹងបាប ដែលត្រូវបានប្រារព្ធជារៀងរាល់ឆ្នាំ
នៅក្នុងពួកជំនុំនៃព្រះសព្វថ្ងៃនេះ បានចាប់ផ្តើមពីជីវិត៤០ឆ្នាំ
របស់ជនជាតិអ៊ីស្រាអែលនៅទីរហោស្ថាន ហើយតាមរយៈ
ថ្ងៃឱ្យបានធួននឹងបាប ព្រះបានអនុញ្ញាតឱ្យមនុស្សទាំងអស់
ដឹងពីវិធីដែលការអត់ទោសបាប និងសេចក្ដីសង្គ្រោះ
ត្រូវបានប្រទានមកយើង។
ថ្ងៃឱ្យបានធួននឹងបាប គឺជាថ្ងៃដែលព្រះបានអត់ទោសដល់ជនជាតិអ៊ីស្រាអែល
ដែលថ្វាយបង្គំរូបកូនគោមាស ខណៈពេលដែលម៉ូសេកំពុងនៅលើភ្នំស៊ីណាយ
ដោយតមអាហារ៤០ថ្ងៃ ដើម្បីទទួលក្រឹត្យទាំង១០ប្រការ ហើយក៏ជាថ្ងៃ
ដែលព្រះបានប្រទានក្រឹត្យទាំង១០ប្រការជាលើកទី២ ជាសញ្ញាដែលថា
ទ្រង់បានអត់ទោសបាបរបស់ពួកគេហើយ។
នៅពេលធម្មតា អំពើបាបទាំងអស់ត្រូវបានរក្សាទុកក្នុងទីបរិសុទ្ធរយៈពេល១ឆ្នាំ។
ហើយនៅថ្ងៃឱ្យបានធួននឹងបាប អំពើបាបត្រូវបានបញ្ជូនទៅលើពពែអាសាអែល
នៅពេលដែលសម្ដេចសង្ឃដាក់ដៃលើក្បាលវា
ហើយពពែនោះត្រូវបានបញ្ជូនទៅកាន់ទីរហោស្ថាន។
ពេលពពែអាសាអែលស្លាប់បាត់ទៅ នៅទីបំផុត
អំពើបាបទាំងអស់របស់បណ្ដាជន ក៏ត្រូវបានអត់ទោសឱ្យ។
ដូចគ្នាដែរ ព្រះវរបិតានិងព្រះមាតា ដែលជាតួរូបពិតនៃទីបរិសុទ្ធ
ទ្រង់ទទួលរាល់អំពើបាប និងការរងទុក្ខរបស់មនុស្សជាតិ
ហើយនៅថ្ងៃឱ្យបានធួននឹងបាប ទ្រង់បញ្ជូនអំពើបាបទាំងអស់ទៅលើសាតាំង
ហើយបន្ទាប់មកសាតាំងក៏ត្រូវចូលទៅក្នុងទណ្ឌកម្មស្ថាននរក។
រួចអារក្សដែលនាំគេឱ្យវង្វេង បានត្រូវបោះទៅក្នុងបឹង
ដែលឆេះជាភ្លើង និងស្ពាន់ធ័រ ជាកន្លែងដែលសត្វនោះ
និងហោរាក្លែងក្លាយនៅហើយ នោះវារាល់គ្នាត្រូវរងទុក្ខវេទនា
ទាំងយប់ទាំងថ្ងៃ នៅអស់កល្បជានិច្ចរៀងរាបតទៅ
វិវរណៈ ២០:១០
119 Bundang P.O.Box, Bundang-gu, Seongnam-si, Gyeonggi-do, Rep. of KOREA
Tel 082-31-738-5999 Fax 082-31-738-5998
ករិយាល័យធំ ៖ 50, Sunae-ro, Bundang-gu, Seongnam-si, Gyeonggi-do, Rep. of Korea
ព្រះវិហារតំណាង ៖ 35, Pangyoyeok-ro, Bundang-gu, Seongnam-si, Gyeonggi-do, Rep. of Korea
ⓒ សមាគមផ្សព្វផ្សាយពិភពលោក ពួកជំនុំនៃព្រះ, ត្រូវបានរក្សាសិទិ្ធ។ ច្បាប់រក្សាព័ត៌មានផ្ទាល់ខ្លួន