២០០០ឆ្នាំមុន ព្រះយេស៊ូវបានព្រោះសេចក្តីពិតនៃស្រូវសាលី
ប៉ុន្តែសាតាំងបានសាបព្រោះស្រងែ ដែលដឹកនាំពិភពលោកទាំងមូលឲ្យវង្វេង។
ទាំងស្រងែ និងស្រូវសាលីដុះបានជាមួយគ្នា រហូតដល់ថ្ងៃចុងក្រោយ។
ទោះយ៉ាងណា នៅរដូវចម្រូត ស្រងែនឹងត្រូវបោះទៅក្នុងគុកភ្លើង។
ដោយសារតែសេចក្តីក្លែងក្លាយបានព្រោះចូលមក បន្ទាប់ពីជំនាន់ពួកសាវក
ដូច្នេះទាល់តែយើងរកឃើញសេចក្តីពិតនៅជំនាន់ពួកសាវក
ដែលជាបុណ្យទាំងប៉ុន្មាននៃសញ្ញាថ្មី ហើយកាន់តាម
ដូចជាថ្ងៃឈប់សម្រាក និងបុណ្យរំលង ទើបយើងអាចក្លាយជាស្រូវសាលី
ហើយចូលទៅជង្រុកស្ថានសួគ៌អស់កល្បបាន។
ដោយសារយើងមិនអាចបែងចែកអន្ទាក់ ដែលមានល្បិចកលរបស់សាតាំង
ដោយចំណេះដឹងរបស់មនុស្សបាន ដូច្នេះយើងអាចរកឃើញសេចក្តីពិតបាន
ទាល់តែយើងបានជួបព្រះដែលបានយាងមកជាឫសកែវនៃហ្លួងដាវីឌ។
មូលហេតុដែលពួកជំនុំនៃព្រះសព្វថ្ងៃនេះ អាចរក្សាសេចក្តីពិតនៅជំនាន់ពួកសាវក
ដូចជាថ្ងៃឈប់សម្រាក និងបុណ្យរំលងបាន គឺដោយសារតែព្រះគ្រីស្ទអាន់សាំងហុង
បានយាងមកជាឫសកែវនៃហ្លួងដាវីឌ ហើយតាំងឡើងសេចក្តីពិតទាំងអស់ឡើងវិញ។
«នោះខ្ញុំយំជាខ្លាំង ដោយព្រោះគ្មានអ្នកណាគួរនឹងបើក ឬក្រឡេកមើលក្រាំងនោះទេ … ឫសកែវនៃហ្លួងដាវីឌ ទ្រង់បានឈ្នះ ហើយអាចនឹងបកត្រាទាំង៧ បើកក្រាំងនោះបាន» វិវរណៈ ៥:៤-៥
119 Bundang P.O.Box, Bundang-gu, Seongnam-si, Gyeonggi-do, Rep. of KOREA
Tel 082-31-738-5999 Fax 082-31-738-5998
ករិយាល័យធំ ៖ 50, Sunae-ro, Bundang-gu, Seongnam-si, Gyeonggi-do, Rep. of Korea
ព្រះវិហារតំណាង ៖ 35, Pangyoyeok-ro, Bundang-gu, Seongnam-si, Gyeonggi-do, Rep. of Korea
ⓒ សមាគមផ្សព្វផ្សាយពិភពលោក ពួកជំនុំនៃព្រះ, ត្រូវបានរក្សាសិទិ្ធ។ ច្បាប់រក្សាព័ត៌មានផ្ទាល់ខ្លួន