នេះគឺជារឿងរបស់អាឡិចសាន់ដឺដ៏អស្ចារ្យ ដែលបានតាំងឡើងចក្រភពក្រិច។
អាឡិចសាន់ដឺដ៏អស្ចារ្យ ចង់បន្សល់ទុករូបគំនូរបញ្ឍរមួយផ្ទាំង មុនពេលដែលគាត់ចាស់ទៅ ក៏បានហៅវិចិត្រករដ៏ល្បីៗជាច្រើនពីគ្រប់ទិសទី ឲ្យគូររូបរបស់គាត់។
ប៉ុន្តែ វិចិត្រករគ្រប់រូប ដែលបានមកដល់ដើម្បីគូររូបគំនូររបស់គាត់ បានស្រឡាំងកាំងខ្លាំងណាស់។
ដោយសារតែឃើញមានស្នាមដាវដ៏គួរឲ្យខ្លាច និងអាក្រក់មើល នៅផ្នែកខាងស្ដាំនៃមុខរបស់គាត់។
នៅពេលនោះ វិចិត្រករម្នាក់ ដែលគោរពអាឡិចសាន់ដឺ ក៏បង្ហាញខ្លួន។
វិចិត្រក៏នោះ ក៏ទូលឲ្យអាឡិចសាន់ដឺអង្គុយនៅលើកៅអី ហើយយកដៃដាក់លើតុច្រត់នឹងចង្កា មកបាំងស្នាមរបួស រួចបានគូរគំនូរបញ្ឃររបស់ស្ដេច។
ស្ដេចបានពេញចិត្ត ហើយប្រទានរង្វាន់យ៉ាងធំដល់វិចិត្រករនោះ។
ដូចជាស្នាមនៅលើមុខរបស់អាឡិចសាន់ដឺដែរ មានរឿងជាច្រើនដែលមនុស្សគ្រប់គ្នាខ្វះខាត ហើយមិនចង់បង្ហាញ។
ជាជាងរំលេច ឬចង្អុលបង្ហាញពីចំណុចមិនល្អរបស់នរណាម្នាក់ បើយើងបង្ហាញ និងសរសើរពីចំណុចល្អរបស់បុគ្គលនោះ យ៉ាងម៉េចដែរ?
119 Bundang P.O.Box, Bundang-gu, Seongnam-si, Gyeonggi-do, Rep. of KOREA
Tel 082-31-738-5999 Fax 082-31-738-5998
ករិយាល័យធំ ៖ 50, Sunae-ro, Bundang-gu, Seongnam-si, Gyeonggi-do, Rep. of Korea
ព្រះវិហារតំណាង ៖ 35, Pangyoyeok-ro, Bundang-gu, Seongnam-si, Gyeonggi-do, Rep. of Korea
ⓒ សមាគមផ្សព្វផ្សាយពិភពលោក ពួកជំនុំនៃព្រះ, ត្រូវបានរក្សាសិទិ្ធ។ ច្បាប់រក្សាព័ត៌មានផ្ទាល់ខ្លួន