មនុស្សទាំងអស់ត្រូវបានបណ្តេញចេញពីស្ថានសួគ៌ ដោយសារតែបានប្រព្រឹត្តអំពើបាបដ៏ធំសែនធំ ដែលនាំទៅដល់សេចក្តីស្លាប់។ ដូច្នេះ យើងត្រូវតែចងចាំជានិច្ចថា យើងគឺជាអ្នកមានបាប ដោយមិនត្រូវមានចិត្តធំ និងមិនត្រូវត្រាប់តាមលោកិយដ៏អាក្រក់នេះឡើយ គឺត្រូវរស់នៅក្នុងជីវិតដែលប្រែចិត្ត ដើម្បីទទួលបានសេចក្តីសង្គ្រោះនៅការជំនុំជំរះ ដែលនឹងមកដល់ បន្ទាប់ពីសេចក្តីស្លាប់ខាងសាច់ឈាម។
អ្នកដែលបានប្រែចិត្តយ៉ាងពិតប្រាកដ ក៏នឹងបូជាយ៉ាងអស់ចិត្ត ដើម្បីដឹកនាំអ្នកផ្សេងឱ្យប្រែចិត្តដែរ។ ដូចដែលម្ដាយពិត និងម្ដាយក្លែងក្លាយត្រូវបានបង្ហាញឱ្យឃើញ តាមរយៈការប្រព្រឹត្ត នៅក្នុងការជំនុំជំរះរបស់ស្តេចសាឡូម៉ូនជាយ៉ាងណា នោះអស់អ្នកដែលបានប្រែចិត្ត រហូតដល់ទទួលបានសេចក្ដីសង្គ្រោះ ក៏បង្ហាញឱ្យឃើញពីចិត្តរបស់ពួកគេ តាមរយៈការប្រព្រឹត្តដូច្នោះដែរ។
ខ្ញុំមិនបានហៅពួកមនុស្សសុចរិតទេ គឺមកហៅតែមនុស្សមានបាប ឱ្យគេប្រែចិត្តវិញទេតើ លូកា ៥:៣២
ខ្ញុំប្រាប់អ្នករាល់គ្នាថា មិនមែនទេ ប៉ុន្តែបើអ្នករាល់គ្នាមិនប្រែចិត្តទេ នោះនឹងត្រូវវិនាសទាំងអស់គ្នាដូច្នោះដែរ លូកា ១៣:៥
119 Bundang P.O.Box, Bundang-gu, Seongnam-si, Gyeonggi-do, Rep. of KOREA
Tel 082-31-738-5999 Fax 082-31-738-5998
ករិយាល័យធំ ៖ 50, Sunae-ro, Bundang-gu, Seongnam-si, Gyeonggi-do, Rep. of Korea
ព្រះវិហារតំណាង ៖ 35, Pangyoyeok-ro, Bundang-gu, Seongnam-si, Gyeonggi-do, Rep. of Korea
ⓒ សមាគមផ្សព្វផ្សាយពិភពលោក ពួកជំនុំនៃព្រះ, ត្រូវបានរក្សាសិទិ្ធ។ ច្បាប់រក្សាព័ត៌មានផ្ទាល់ខ្លួន