ដូចជាត្រីសាលម៉ុន និងសត្វព្រាប អាចត្រលប់ទៅស្រុកកំណើតរបស់ពួកវាវិញបាន
មិនថាពួកវាទៅឆ្ងាយប៉ុណ្ណាទេ ព្រះបានមានបន្ទូលថា "អញនឹងដាក់ក្រឹត្យវិន័យរបស់អញ
នៅខាងក្នុងចិត្តគេ" ហើយទ្រង់បានដាក់ក្រឹត្យវិន័យសញ្ញាថ្មី នៅក្នុងចិត្តមនុស្សជាតិ
ដើម្បីឱ្យពួកគេអាចត្រលប់ទៅវិញបាន។ គឺទៅផ្ទះស្ថានសួគ៌ដ៏អស់កល្បរបស់ពួកគេ។
កាលពី២០០០ឆ្នាំមុន ព្រះយេស៊ូវបានសាបព្រោះ
គ្រាប់ពូជល្អ [ថ្ងៃឈប់សម្រាក និងបុណ្យរំលង]
ដើម្បីប្រទាននគរស្ថានសួគ៌ដល់មនុស្សជាតិ។
ទោះយ៉ាងណា គ្រាប់ពូជល្អ ក្រោយមកបានបាត់ទៅវិញ
ហើយត្រូវបានជំនួសដោយស្រងែ នោះគឺជាបញ្ញត្តិរបស់មនុស្ស
ដែលបានសាបព្រោះដោយសត្រូវ គឺជាអារក្ស។
ប៉ុន្ដែ កូនៗរបស់ព្រះ មិនដែលភ្លេចសញ្ញាថ្មី
ដែលចារឹកលើព្រលឹងរបស់ពួកគេឡើយ
គឺបានយល់ដឹងដោយចិត្តរបស់ពួកគេ
ហើយមករកព្រះគ្រីស្ទអាន់សាំងហុង និងព្រះមាតា
ដែលដឹកនាំពួកគេទៅកាន់នគរស្ថានសួគ៌
ជាស្រុកកំណើតនៃព្រលឹងរបស់ខ្លួន។
"ព្រះយេហូវ៉ាទ្រង់មានបន្ទូលថា នឹងមានគ្រាមកដល់ ដែលអញនឹងតាំងសញ្ញាថ្មី
នឹងពួកវង្សអ៊ីស្រាអែល ហើយនឹងពួកវង្សយូដា … គឺព្រះយេហូវ៉ាទ្រង់មានបន្ទូលថា
សេចក្ដីសញ្ញាដែលអញនឹងតាំងចំពោះពួកវង្សអ៊ីស្រាអែល ក្នុងពេលក្រោយគ្រានោះ
គឺយ៉ាងដូច្នេះអញនឹងដាក់ក្រឹត្យវិន័យរបស់អញ នៅខាងក្នុងខ្លួនគេ ទាំងចារឹកទុកក្នុងចិត្តគេ
នោះអញនឹងធ្វើជាព្រះដល់គេ ហើយគេនឹងបានជារាស្ត្ររបស់អញ"
យេរេមា ៣១:៣១-៣៣
119 Bundang P.O.Box, Bundang-gu, Seongnam-si, Gyeonggi-do, Rep. of KOREA
Tel 082-31-738-5999 Fax 082-31-738-5998
ករិយាល័យធំ ៖ 50, Sunae-ro, Bundang-gu, Seongnam-si, Gyeonggi-do, Rep. of Korea
ព្រះវិហារតំណាង ៖ 35, Pangyoyeok-ro, Bundang-gu, Seongnam-si, Gyeonggi-do, Rep. of Korea
ⓒ សមាគមផ្សព្វផ្សាយពិភពលោក ពួកជំនុំនៃព្រះ, ត្រូវបានរក្សាសិទិ្ធ។ ច្បាប់រក្សាព័ត៌មានផ្ទាល់ខ្លួន