យើងត្រូវតែស្វែងរកព្រះ ពីព្រោះចម្លើយចំពោះបញ្ហាក្នុងជីវិតរបស់យើង តែងតែត្រូវបានប្រទានដោយព្រះ។
មូលហេតុដែលដាវីឌ យ៉ូសាផាត និងហេសេគា មានជីវិតប្រកបដោយសុភមង្គល និងជ័យជម្នះ គឺដោយសារពួកគាត់ពឹងផ្អែកលើព្រះ មិនមែនពឹងលើមនុស្ស ឬរបស់លោកិយខាងសាច់ឈាមឡើយ។
ព្រះបានកត់ត្រាប្រវត្តិសាស្រ្តអតីតកាលនៅក្នុងព្រះគម្ពីរ សម្រាប់យើងដែលកំពុងរស់នៅជំនាន់នេះ។
ព្រះតែងតែគង់ជាមួយរាស្ដ្ររបស់ទ្រង់ នៅពេលដែលក្រុងយេរីខូរត្រូវបានរលំ ហើយនៅពេលសមុទ្រក្រហមត្រូវបានញែក។
ដោយចងចាំពីរឿងនេះ សមាជិកពួកជំនុំនៃព្រះ តែងតែពឹងផ្អែកលើព្រះ នៅក្នុងស្ថានភាពលំបាកណាមួយ។
ហេសេគាទ្រង់បានធ្វើដូច្នោះ នៅគ្រប់ក្នុងស្រុកយូដា ទ្រង់ប្រព្រឹត្តសេចក្តីដែលល្អត្រឹមត្រូវ ហើយស្មោះត្រង់នៅចំពោះព្រះយេហូវ៉ា ជាព្រះនៃទ្រង់ ហើយគ្រប់ទាំងការដែលទ្រង់ចាប់តាំងធ្វើ … នោះទ្រង់ក៏បានធ្វើដោយអស់ពីព្រះទ័យ ហើយបានចំរើនដែរ
របាក្សត្រទី២ ៣១:២០-២១
ក៏មានមនុស្សជាច្រើននាំយកដង្វាយមក ថ្វាយដល់ព្រះយេហូវ៉ា នៅក្រុងយេរូសាឡិម និងរបស់មានដំឡៃផ្សេងៗ ថ្វាយដល់ហេសេគាជាស្តេចយូដាដែរ ដល់ម៉្លេះបានជាទ្រង់បានថ្កុំថ្កើងឡើងនៅភ្នែកនៃអស់ទាំងសាសន៍ដទៃតរៀងទៅ
របាក្សត្រទី២ ៣២:២៣
119 Bundang P.O.Box, Bundang-gu, Seongnam-si, Gyeonggi-do, Rep. of KOREA
Tel 082-31-738-5999 Fax 082-31-738-5998
ករិយាល័យធំ ៖ 50, Sunae-ro, Bundang-gu, Seongnam-si, Gyeonggi-do, Rep. of Korea
ព្រះវិហារតំណាង ៖ 35, Pangyoyeok-ro, Bundang-gu, Seongnam-si, Gyeonggi-do, Rep. of Korea
ⓒ សមាគមផ្សព្វផ្សាយពិភពលោក ពួកជំនុំនៃព្រះ, ត្រូវបានរក្សាសិទិ្ធ។ ច្បាប់រក្សាព័ត៌មានផ្ទាល់ខ្លួន