ព្រះបានកំណត់ថ្ងៃដែលម៉ូសេបានចុះមក ដោយមានក្រឹត្យវិន័យទាំង១០ប្រការជាលើកទី២ ជាថ្ងៃឱ្យបានធួននឹងបាប ហើយបុណ្យបារាំ គឺជាថ្ងៃដែលជនជាតិអ៊ីស្រាអែលបានសង់រោងឧបោសថ ទុកដាក់បន្ទះថ្មនៃក្រឹត្យទាំង១០ប្រការ។
ដូចដែលបានឃើញកាលពី៣៥០០ឆ្នាំមុន ចំណុចសំខាន់បំផុតនៃការសង់ព្រះវិហាររបស់ព្រះ គឺជាការមានចិត្តដែលបានរំភើបដើម្បីចូលរួម និងស្ម័គ្រចិត្តចូលរួម។
មនុស្សបែបនេះ បានផ្តល់សម្ភារៈជាបរិបូរ សម្រាប់ការសាងសង់ព្រះវិហារ។
សព្វថ្ងៃនេះ ពិភពលោកទាំងមូលកំពុងមូលគ្នាមកឯព្រះអាន់សាំងហុង និងព្រះមាតាស្ថានសួគ៌យេរូសាឡិម ពីព្រោះរាស្ដ្ររបស់ព្រះ ត្រូវបានតំណាងឱ្យជាសម្ភារៈផ្សេងៗ ដែលផ្សំឡើងជាព្រះវិហារយេរូសាឡិម។
មានទំនាយមួយថា ដូចជាមែកឈើផ្សេងៗ ត្រូវបានប្រមូលសម្រាប់បុណ្យបារាំនៅជំនាន់សញ្ញាចាស់ នោះរាស្ដ្ររបស់ព្រះ នឹងមកជួបជុំគ្នា ដូចជាដើមឈើគ្រប់ប្រភេទ នៅក្រុងយេរូសាឡិម។
"ដូច្នេះ អស់អ្នកណាដែលមានសេចក្ដីរំជួលក្នុងចិត្ត ជាអ្នកដែលមានវិញ្ញាណបណ្តាលឱ្យថ្វាយស្ម័គ្រពីចិត្ត នោះក៏យកដង្វាយមកថ្វាយដល់ព្រះយេហូវ៉ា សម្រាប់ការធ្វើត្រសាលជំនុំ សម្រាប់ការងារក្នុងត្រសាលនោះ ហើយសម្រាប់សំលៀកបំពាក់បរិសុទ្ធទាំងប៉ុន្មាន ឯអស់អ្នកណាដែលថ្វាយដោយស្ម័គ្រពីចិត្ត នោះក៏ចូលមក"
និក្ខមនំ ៣៥:២១-២២
"ដែលបានស្អាងឡើងលើជើងជញ្ជាំងនៃពួកសាវកនឹងពួកហោរា ហើយព្រះយេស៊ូវគ្រីស្ទនោះឯង ទ្រង់ជាថ្មជ្រុងយ៉ាងឯក ដែលដោយសារទ្រង់ ដំណាក់ទាំងមូលនោះបានផ្គុំភ្ជាប់គ្នា ទាំងចំរើនឡើងជាវិហារបរិសុទ្ធក្នុងព្រះអម្ចាស់ ហើយអ្នករាល់គ្នាក៏បានស្អាងឡើងក្នុងទ្រង់ដែរ សម្រាប់ជាលំនៅនៃព្រះដោយនូវព្រះវិញ្ញាណ"
អេភេសូរ ២:២០-២២
119 Bundang P.O.Box, Bundang-gu, Seongnam-si, Gyeonggi-do, Rep. of KOREA
Tel 082-31-738-5999 Fax 082-31-738-5998
ករិយាល័យធំ ៖ 50, Sunae-ro, Bundang-gu, Seongnam-si, Gyeonggi-do, Rep. of Korea
ព្រះវិហារតំណាង ៖ 35, Pangyoyeok-ro, Bundang-gu, Seongnam-si, Gyeonggi-do, Rep. of Korea
ⓒ សមាគមផ្សព្វផ្សាយពិភពលោក ពួកជំនុំនៃព្រះ, ត្រូវបានរក្សាសិទិ្ធ។ ច្បាប់រក្សាព័ត៌មានផ្ទាល់ខ្លួន