អ្នកដែលបានបើកព្រះគម្ពីរដែលបានបិទ និងស្វែងរកសញ្ញាដ៏នៅអស់កល្បជានិច្ច
គឺមានតែព្រះគ្រីស្ទអាន់សាំងហុង ដែលជាឫសកែវនៃហ្លួងដាវីឌនៅជាន់ក្រោយបង្អស់ប៉ុណ្ណោះ
ដូច្នេះព្រះអាន់សាំងហុង គឺជាព្រះ។
ព្រះយេស៊ូវលើកទី១ និងព្រះអាន់សាំងហុងជាព្រះយេស៊ូវលើកទី២
បានទទួលបុណ្យជ្រមុជទឹក ដែលជាការចាក់ប្រេងតាំងខាងវិញ្ញាណនៅព្រះជន្ម៣០ឆ្នាំ
ហើយបានបំពេញទំនាយនៃបល្ល័ង្កស្តេចដាវីឌ ដោយដឹកនាំនគរនៃដំណឹងល្អ
អស់៣ឆ្នាំពេលយាងមកលើកទី១ និង៣៧ឆ្នាំពេលយាងមកលើកទី២។
នៅឆ្នាំ១៩៤៨ ជាឆ្នាំដែលប្រទេសអ៊ីស្រាអែលបានទទួលឯករាជ្យ
តាមសេចក្តីប្រៀបប្រដូចពីដើមល្វា ដែលព្រះយេស៊ូវបានឲ្យស្គាល់
ព្រះអាន់សាំងហុងបានឈរនៅមាត់ទ្វារ
ប្រទានសេចក្តីសប្បុរសនៃសេចក្តីសង្គ្រោះតាមរយៈបុណ្យរំលងសញ្ញាថ្មី
ហើយបានតាំងឡើងពួកជំនុំនៃព្រះដោយអង្គទ្រង់ផ្ទាល់ និងធ្វើបន្ទាល់ពីព្រះមាតា។
នោះខ្ញុំយំជាខ្លាំង ដោយព្រោះគ្មានអ្នកណាគួរនឹងបើក
ឬក្រឡេកមើលក្រាំងនោះទេ
រួចមានចាស់ទុំម្នាក់និយាយមកខ្ញុំថា កុំយំថ្វី មើលន៏
សត្វសិង្ហដែលកើតពីពូជអំបូរយូដា គឺជាឫសកែវនៃហ្លួងដាវីឌ
ទ្រង់បានឈ្នះ ហើយអាចនឹងបកត្រាទាំង៧ បើកក្រាំងនោះបាន
[វិវរណៈ ៥:៤-៥]
ក្រោយនោះ ពួកកូនចៅអ៊ីស្រាអែលនឹងវិលមកវិញ
ហើយនឹងស្វែងរកព្រះយេហូវ៉ា ជាព្រះនៃគេ
និងដាវីឌ ជាស្តេចរបស់គេ នៅជាន់ក្រោយបង្អស់
គេនឹងមកពឹងជ្រកនឹងព្រះយេហូវ៉ា
ហើយនឹងសេចក្តីសប្បុរសនៃទ្រង់ ដោយញាប់ញ័រ
[ហូសេ ៣:៥]
119 Bundang P.O.Box, Bundang-gu, Seongnam-si, Gyeonggi-do, Rep. of KOREA
Tel 082-31-738-5999 Fax 082-31-738-5998
ករិយាល័យធំ ៖ 50, Sunae-ro, Bundang-gu, Seongnam-si, Gyeonggi-do, Rep. of Korea
ព្រះវិហារតំណាង ៖ 35, Pangyoyeok-ro, Bundang-gu, Seongnam-si, Gyeonggi-do, Rep. of Korea
ⓒ សមាគមផ្សព្វផ្សាយពិភពលោក ពួកជំនុំនៃព្រះ, ត្រូវបានរក្សាសិទិ្ធ។ ច្បាប់រក្សាព័ត៌មានផ្ទាល់ខ្លួន