ប្រហែលជា២០០០ឆ្នាំមុន ទេវតាបាននិយាយថា «ខ្ញុំមកប្រាប់ដំណឹងល្អដល់អ្នករាល់គ្នា ពីសេចក្ដីអំណរយ៉ាងអស្ចារ្យ» ហើយផ្តល់ដំណឹងថា ព្រះគ្រីស្ទយេស៊ូវ បានប្រសូតមកផែនដីនេះ។
ពេលព្រះយាងមក មនុស្សជាតិអាចទទួលបានការផ្តាច់បាប ហើយចូលទៅក្នុងនគរស្ថានសួគ៌ដ៏អស់កល្ប។
នៅក្នុងហេព្រើរ ជំពូក៩ មានចែងទុកថា ព្រះនឹងយាងមកម្តងទៀត ដើម្បីសង្គ្រោះមនុស្សជាតិ។
ដូច្នេះ ទាល់តែព្រះយាងមកក្នុងសាច់ឈាមម្តងទៀត ទើបមនុស្សជាតិអាចទទួលសង្គ្រោះបាន។
ក្នុងនាមជាតួឯកនៃទំនាយនេះ ព្រះអាន់សាំងហុង បានយាងមកផែនដីនេះ ហើយបានបើកសម្តែងសេចក្តីពិត ដែលបានបង្ខាំងនៅក្នុងភាពងងឹត ហើយតាមបេសកកម្មអេលីយ៉ា ទ្រង់បានធ្វើបន្ទាល់អំពីព្រះមាតា ដែលជាតួរូបពិតនៃជីវិត។
ឯយ៉ូសែប គាត់ក៏ចេញពីណាសារ៉ែត ស្រុកកាលីឡេ ឡើងទៅឯស្រុកយូដា ដល់ក្រុងរបស់ហ្លួងដាវីឌដែលឈ្មោះថា បេថ្លេហិម ពីព្រោះគាត់ជាព្រះវង្ស ហើយជាព្រះញាតិនឹងហ្លួងដាវីឌដែរ ដើម្បីនឹងចុះបញ្ជីជាមួយនឹងម៉ារា ដែលបានបំរុងទុកឱ្យធ្វើជាប្រពន្ធគាត់ ដែលនាងមានគភ៌នោះ … តែទេវតាប្រាប់ថា កុំខ្លាចអី មើល ខ្ញុំមកប្រាប់ដំណឹងល្អដល់អ្នករាល់គ្នា ពីសេចក្តីអំណរយ៉ាងអស្ចារ្យ ដែលសំរាប់បណ្តាជនទាំងអស់គ្នា ដ្បិតនៅថ្ងៃនេះ មានព្រះអង្គសង្គ្រោះ១អង្គ ប្រសូតដល់អ្នករាល់គ្នានៅក្រុងហ្លួងដាវីឌ គឺជាព្រះគ្រីស្ទដ៏ជាព្រះអម្ចាស់
លូកា ២:៤-១១
119 Bundang P.O.Box, Bundang-gu, Seongnam-si, Gyeonggi-do, Rep. of KOREA
Tel 082-31-738-5999 Fax 082-31-738-5998
ករិយាល័យធំ ៖ 50, Sunae-ro, Bundang-gu, Seongnam-si, Gyeonggi-do, Rep. of Korea
ព្រះវិហារតំណាង ៖ 35, Pangyoyeok-ro, Bundang-gu, Seongnam-si, Gyeonggi-do, Rep. of Korea
ⓒ សមាគមផ្សព្វផ្សាយពិភពលោក ពួកជំនុំនៃព្រះ, ត្រូវបានរក្សាសិទិ្ធ។ ច្បាប់រក្សាព័ត៌មានផ្ទាល់ខ្លួន