ទោះព្រះគម្ពីរបានធ្វើបន្ទាល់ហើយក៏ដោយ ក៏មនុស្សមួយចំនួនមិនជឿលើព្រះវរបិតា និងព្រះមាតាឡើយ ហើយទោះជាពួកគេហៅព្រះថា "ព្រះវរបិតា" ក៏ដោយ ក៏ពួកគេមិនរក្សាបុណ្យរំលងសញ្ញាថ្មី ដែលជាវិធីទទួលសាច់ និងឈាមរបស់ព្រះសោះ។
មនុស្សបែបនេះ នឹងត្រូវញែកចេញពីព្រះ។
ព្រះបានមានបន្ទូលថា «អញនឹងធ្វើជាឪពុកដល់ឯងរាល់គ្នា ហើយឯងរាល់គ្នានឹងធ្វើជាកូនប្រុសកូនស្រីដល់អញ» ហើយតាមរយៈងារទាំងនេះនៅក្នុងគ្រួសារ ទ្រង់បានបំភ្លឺយើងថា មនុស្សជាតិ គឺជាគ្រួសារខាងវិញ្ញាណ។
ដូច្នេះ សមាជិកពួកជំនុំនៃព្រះ ជឿលើព្រះវរបិតា និងព្រះមាតា ហើយដើរលើផ្លូវនៃសេចក្តីជំនឿ ដោយស្រលាញ់គ្នាទៅវិញទៅមក ក្នុងនាមជាបងប្អូនប្រុសស្រី ដែលជាគ្រួសារស្ថានសួគ៌។
"ហេតុនោះបានជាព្រះអម្ចាស់ទ្រង់មានបន្ទូលថា … អញនឹងទទួលឯងរាល់គ្នា អញនឹងធ្វើជាឪពុកដល់ឯងរាល់គ្នា ហើយឯងរាល់គ្នានឹងធ្វើជាកូនប្រុសកូនស្រីដល់អញ នេះជាព្រះបន្ទូលនៃព្រះអម្ចាស់ដ៏មានព្រះចេស្តាបំផុត"
កូរិនថូសទី២ ៦:១៧-១៨
"តែក្រុងយេរូសាឡិម ដែលនៅស្ថានលើ នោះជាស្រីអ្នកជាវិញ ដែលជាម្តាយយើងទាំងអស់គ្នា"
កាឡាទី ៤:២៦
119 Bundang P.O.Box, Bundang-gu, Seongnam-si, Gyeonggi-do, Rep. of KOREA
Tel 082-31-738-5999 Fax 082-31-738-5998
ករិយាល័យធំ ៖ 50, Sunae-ro, Bundang-gu, Seongnam-si, Gyeonggi-do, Rep. of Korea
ព្រះវិហារតំណាង ៖ 35, Pangyoyeok-ro, Bundang-gu, Seongnam-si, Gyeonggi-do, Rep. of Korea
ⓒ សមាគមផ្សព្វផ្សាយពិភពលោក ពួកជំនុំនៃព្រះ, ត្រូវបានរក្សាសិទិ្ធ។ ច្បាប់រក្សាព័ត៌មានផ្ទាល់ខ្លួន