នៅពេលយើងមិនបានយល់ច្បាស់ពីព្រះហឫទ័យរបស់ព្រះ និងសេចក្ដីពិត យើងនិយាយដូចជាកូនក្មេង គិតដូចជាកូនក្មេង វែកញែកដូចជាកូនក្មេង ហើយចង់ឱ្យអ្វីៗគ្រប់យ៉ាងបានសម្រេច តាមបំណងរបស់យើង។
ប៉ុន្តែ បន្ទាប់ពីបានជឿលើព្រះគ្រីស្ទលើកទីពីរព្រះអាន់សាំងហុង និងព្រះមាតា ហើយបានស្គាល់សេចក្ដីពិត យើងត្រូវតែកើតជាថ្មី ជាកូនរបស់ព្រះ ដោយមានសេចក្តីជំនឿមនុស្សធំ ហើយធ្វើតាមការដឹកនាំរបស់ព្រះ ដោយការស្ដាប់បង្គាប់។
ដូចជា ភ្នំ ទន្លេ និងសមុទ្រទាំងអស់ ដែលបង្កើតពីធម្មជាតិ ពេញចិត្តនឹងតួនាទីដែលបានកំណត់ ហើយធ្វើតាមព្រះហឫទ័យរបស់ព្រះ ដោយស្ដាប់បង្គាប់ ក្នុងបរិយាកាសដែលទ្រង់បានផ្តល់ឱ្យ ដោយគ្មានត្អូញត្អែរ, សមាជិកពួកជំនុំនៃព្រះ ដើរលើផ្លូវនៃសេចក្តីជំនឿ ដែលតែងតែបង្ហាញ ការអរព្រះគុណ នៅក្នុងបរិយាកាស ដែលព្រះបានប្រទានឱ្យ។
"កាលដែលខ្ញុំនៅក្មេងនៅឡើយ នោះខ្ញុំបាននិយាយដូចជាកូនក្មេង ក៏មានគំនិតដូចជាកូនក្មេង ហើយបានពិចារណា ដូចជាកូនក្មេងដែរ លុះកាលខ្ញុំធំហើយ នោះខ្ញុំបានលះចោលការរបស់កូនក្មេងចេញទៅ"
កូរិនថូសទី១ ១៣:១១
119 Bundang P.O.Box, Bundang-gu, Seongnam-si, Gyeonggi-do, Rep. of KOREA
Tel 082-31-738-5999 Fax 082-31-738-5998
ករិយាល័យធំ ៖ 50, Sunae-ro, Bundang-gu, Seongnam-si, Gyeonggi-do, Rep. of Korea
ព្រះវិហារតំណាង ៖ 35, Pangyoyeok-ro, Bundang-gu, Seongnam-si, Gyeonggi-do, Rep. of Korea
ⓒ សមាគមផ្សព្វផ្សាយពិភពលោក ពួកជំនុំនៃព្រះ, ត្រូវបានរក្សាសិទិ្ធ។ ច្បាប់រក្សាព័ត៌មានផ្ទាល់ខ្លួន