ព្រះដែលបានយាងខាងមុខស្ដេចស៊ីរូស ហើយកម្ចាត់ខ្មាំងសត្រូវទាំងអស់ ព្រះដែលបានប្រោសរោគឃ្លង់របស់ណាម៉ាន់ ព្រះដែលការពារនគរយូដាដ៏តូចពីការវាយប្រហាររបស់ទ័ពអាសស៊ើរ ១៨៥,០០០នាក់ និងកងទ័ពផ្សេងទៀត ហើយព្រះដែលអនុញ្ញាតឱ្យទ័ពរបស់យ៉ូស្វេ ទទួលជ័យជម្នះក្នុងចម្បាំងនឹងសាសន៍អាម៉ាលេក គឺជាព្រះរបស់យើង ដែលគ្រប់គ្រងអ្វីៗទាំងអស់ ក្នុងពិភពដែលមើលមិនឃើញ។
សាវកប៉ុលបានយល់ដឹងថា ទោះជាមនុស្សសាបព្រោះ ស្រោចទឹក និងបង្កើតបរិយាកាស ដើម្បីឱ្យលូតលាស់ក៏ដោយ ក៏គ្មានប្រយោជន៍អ្វីដែរ បើគ្មានព្រះដែលធ្វើឱ្យអ្វីៗដុះឡើង។ ដូចគ្នាដែរ សមាជិកពួកជំនុំនៃព្រះ ពឹងផ្អែកលើព្រះ ដែលតែងតែគង់ជាមួយ ហើយជួយពួកគេ។
ខ្ញុំនឹងងើបភ្នែកមើលទៅឯភ្នំ តែសេចក្ដីជំនួយជួយដល់ខ្ញុំមកពីណា សេចក្ដីជំនួយរបស់ខ្ញុំមកតែពីព្រះយេហូវ៉ាទេ គឺជាព្រះដែលបង្កើតផ្ទៃមេឃ នឹងផែនដី
ទំនុកដំកើង ១២១:១-២
បើគ្មានព្រះយេហូវ៉ាសង់ផ្ទះឡើង នោះពួកជាងដែលសង់ គេធ្វើការជាឥតប្រយោជន៍ទេ បើគ្មានព្រះយេហូវ៉ាថែរក្សាទីក្រុង នោះពួកយាមល្បាតគេចាំយាមជាឥតប្រយោជន៍ដែរ
ទំនុកដំកើង ១២៧:១
119 Bundang P.O.Box, Bundang-gu, Seongnam-si, Gyeonggi-do, Rep. of KOREA
Tel 082-31-738-5999 Fax 082-31-738-5998
ករិយាល័យធំ ៖ 50, Sunae-ro, Bundang-gu, Seongnam-si, Gyeonggi-do, Rep. of Korea
ព្រះវិហារតំណាង ៖ 35, Pangyoyeok-ro, Bundang-gu, Seongnam-si, Gyeonggi-do, Rep. of Korea
ⓒ សមាគមផ្សព្វផ្សាយពិភពលោក ពួកជំនុំនៃព្រះ, ត្រូវបានរក្សាសិទិ្ធ។ ច្បាប់រក្សាព័ត៌មានផ្ទាល់ខ្លួន