ដូចជាប្រវត្តិសាស្ត្រដែលពួកអ៊ីស្រាអែលបានត្រូវរំដោះពីភាពជាទាសករនៅ
ស្រុកអេស៊ីព្ទ ហើយទទួលបានស្រុកកាណាន ដូចជាប្រវត្តិសាស្ត្រដែលព្រះបាន
ធ្វើឱ្យព្រះអាទិត្យ និងព្រះច័ន្ទឈប់ទ្រឹងសម្រាប់ជ័យជម្នះតាមការអធិស្ឋានរបស់
យ៉ូស្វេ និងដូចជាប្រវត្តិសាស្ត្រដែលសាវកប៉ុលបានអរព្រះគុណចំពោះព្រះ
ដែលអត់ទោសអំពើបាបដែលត្រូវស្លាប់ ហើយនាំទៅស្ថានសួគ៌ នោះអ្នកដែល
តែងតែមានសេចក្តីជំនឿថា "ព្រះតែងតែចាំជួយយើង" នឹងមានរឿង
អរព្រះគុណជានិច្ច។
នៅលោកិយនេះបើមានរឿងដែលត្រូវអរគុណ នោះគួរតែតបស្នងនឹងគុណនោះ។
ដូចគ្នាផងដែរ យើងត្រូវតែអរព្រះគុណ ដោយយល់ដឹងពីសេចក្តីស្រលាញ់
របស់ព្រះអាន់សាំងហុង និងព្រះមាតា ដែលពេលខ្លះចិញ្ចឹមយើងយ៉ាងរឹងមាំ
ឬយ៉ាងថ្និតថ្នម។
ឱបងប្អូនដ៏ជាស្ងួនភ្ងានៃព្រះអម្ចាស់អើយ យើងខ្ញុំត្រូវតែអរព្រះគុណដល់ព្រះអង្គជានិច្ច ពីដំណើរអ្នករាល់គ្នា ពីព្រោះព្រះទ្រង់បានរើសអ្នករាល់គ្នា តាំងពីដើមដំបូងមក ដើម្បីឲ្យបានសង្គ្រោះ ដោយព្រះវិញ្ញាណទ្រង់ញែកចេញជាបរិសុទ្ធ ហើយដោយមានចិត្តជឿ តាមសេចក្តីពិតផង
[ថែស្សាឡូនីចទី២ ២:១៣]
ដោយហេតុនេះទៀត បានជាយើងខ្ញុំអរព្រះគុណដល់ព្រះ ឥតមានដាច់ គឺដោយព្រោះកាលអ្នករាល់គ្នាបានទទួលព្រះបន្ទូល ជាដំណឹងពីព្រះ ដោយសារយើងខ្ញុំ នោះមិនបានទទួល ទុកដូចជាពាក្យរបស់មនុស្សទេ បានទទួលតាមភាពដ៏ពិតនៃដំណឹងនោះវិញ …
[ថែស្សាឡូនីចទី១ ២:១៣]
119 Bundang P.O.Box, Bundang-gu, Seongnam-si, Gyeonggi-do, Rep. of KOREA
Tel 082-31-738-5999 Fax 082-31-738-5998
ករិយាល័យធំ ៖ 50, Sunae-ro, Bundang-gu, Seongnam-si, Gyeonggi-do, Rep. of Korea
ព្រះវិហារតំណាង ៖ 35, Pangyoyeok-ro, Bundang-gu, Seongnam-si, Gyeonggi-do, Rep. of Korea
ⓒ សមាគមផ្សព្វផ្សាយពិភពលោក ពួកជំនុំនៃព្រះ, ត្រូវបានរក្សាសិទិ្ធ។ ច្បាប់រក្សាព័ត៌មានផ្ទាល់ខ្លួន