ព្រះមានបន្ទូលទៅកាន់មនុស្សជាតិថា បន្ទាប់ពីកំណើតខាងសាច់ឈាម ពួកគេប្រាកដជាជួបព្រះ ហើយកើតជាថ្មី ជាមនុស្សថ្មី ដែលចេះយកចិត្តទុកដាក់គ្នា គាំទ្រគ្នា និងលើកទឹកចិត្តគ្នា ហើយត្រូវតែបោះបង់ចោលភាពអវិជ្ជមាននៃការរអ៊ូរទាំ និងការត្អូញត្អែរ ដើម្បីចូលទៅនគរស្ថានសួគ៌។
ដូចជាយ៉ូស្វេ និងកាលែប ដែលបានចាប់យកស្រុកកាណានយ៉ាងក្លាហាន ដោយជឿតែព្រះបន្ទូលរបស់ព្រះ និងយ៉ូសែបដែលតែងតែជឿថា ទ្រង់គង់ជាមួយគាត់ ដោយមិនត្អូញត្អែរគ្រប់ពេលមានអាសន្នឡើយ។ សមាជិកពួកជំនុំនៃព្រះ ជឿលើព្រះអាន់សាំងហុង និងព្រះមាតា ជាអ្នកសង្គ្រោះ ហើយអនុវត្តព្រះបន្ទូលនៃការកើតជាថ្មី ដោយទទួលព្រះពរជាច្រើន។
ព្រះយេស៊ូវមានបន្ទូលឆ្លើយថា ប្រាកដមែន ខ្ញុំប្រាប់អ្នកជាប្រាកដថា បើមិនបានកើតជាថ្មី នោះគ្មានអ្នកណាអាចនឹងឃើញនគរព្រះបានទេ យ៉ូហាន ៣:៣
ខ្ញុំប្រាប់អ្នករាល់គ្នាថា បើសេចក្ដីសុចរិតរបស់អ្នករាល់គ្នា មិនលើសពីសេចក្ដីសុចរិតនៃពួកអាចារ្យ និងពួកផារិស៊ីទេ នោះអ្នករាល់គ្នានឹងចូលទៅក្នុងនគរស្ថានសួគ៌ពុំបានឡើយ ម៉ាថាយ ៥:២០
119 Bundang P.O.Box, Bundang-gu, Seongnam-si, Gyeonggi-do, Rep. of KOREA
Tel 082-31-738-5999 Fax 082-31-738-5998
ករិយាល័យធំ ៖ 50, Sunae-ro, Bundang-gu, Seongnam-si, Gyeonggi-do, Rep. of Korea
ព្រះវិហារតំណាង ៖ 35, Pangyoyeok-ro, Bundang-gu, Seongnam-si, Gyeonggi-do, Rep. of Korea
ⓒ សមាគមផ្សព្វផ្សាយពិភពលោក ពួកជំនុំនៃព្រះ, ត្រូវបានរក្សាសិទិ្ធ។ ច្បាប់រក្សាព័ត៌មានផ្ទាល់ខ្លួន