[មូលហេតុដែលព្រះអាន់សាំងហុង និងព្រះមាតាមានបន្ទូលថា «កុំឱ្យត្រាប់តាមសម័យនេះឡើយ»]
ដោយសាររូបកាយរបស់យើង គឺជាព្រះវិហាររបស់ព្រះ ដែលព្រះបានទិញដោយព្រះលោហិតរបស់ទ្រង់ នោះយើងមិនគួរប្រព្រឹត្តដូចជនជាតិអ៊ីស្រាអែល ដែលត្រូវបានល្បួងដោយសាតាំង ហើយប្រព្រឹត្តការកំផិត នៅចុងបញ្ចប់នៃការធ្វើដំណើរ នៅទីរហោស្ថាន ហើយដូចជាអេសាវ ដែលលក់អំណាចមត៌កកូនច្បងរបស់ខ្លួន ដោយព្រោះភាពស្រេកឃ្លាននោះឡើយ។យើងគួរតែរស់នៅក្នុងជីវិតសុចរិត ដែលដើរតាមព្រះ មិនមែនតាមលោកិយដ៏អាក្រក់ និងកំផិតនេះឡើយ។
នៅពេលដែលលោកិយ ពោរពេញដោយអំពើបាប និងការកំផិត នោះព្រះបានជំនុំជំរះពិភពលោក។
ដូចដែលព្រះបានជំនុំជំរះមនុស្សដំណអាក្រក់ ដោយទឹកនៅជំនាន់ណូអេ ហើយដោយភ្លើង នៅជំនាន់ក្រុងសូដុំម និងក្រុងកូម៉ូរ៉ា នោះព្រះបានមានទំនាយ តាមរយៈពួកហោរាថា ទ្រង់នឹងជំនុំជំរះមនុស្សដំណអាក្រក់ និងកំផិតនេះដោយភ្លើង ហើយបង្រៀនកូនៗទ្រង់ឱ្យរស់នៅក្នុងកិរិយាបរិសុទ្ធ និងសេចក្តីគោរពប្រតិបត្តិ។
រួចមកលោកីយ៍ត្រូវទឹកនោះជន់លិចបំផ្លាញទៅ តែផ្ទៃមេឃ និងផែនដីនៅជាន់នេះ បានបំរុងទុកដល់ថ្ងៃជំនុំជំរះ ដោយសារព្រះបន្ទូលនៃទ្រង់ សំរាប់ឱ្យភ្លើងឆេះវិញ ហើយបំផ្លាញមនុស្សទមិលល្មើសចេញ … ក្នុងកិរិយាបរិសុទ្ធ និងសេចក្តីគោរពប្រតិបត្តិ ទាំងទន្ទឹងចាំ ហើយខំជួយឱ្យថ្ងៃនៃព្រះបានឆាប់មកដល់ផង … ពេត្រុសទី២ ៣:៦-១២
119 Bundang P.O.Box, Bundang-gu, Seongnam-si, Gyeonggi-do, Rep. of KOREA
Tel 082-31-738-5999 Fax 082-31-738-5998
ករិយាល័យធំ ៖ 50, Sunae-ro, Bundang-gu, Seongnam-si, Gyeonggi-do, Rep. of Korea
ព្រះវិហារតំណាង ៖ 35, Pangyoyeok-ro, Bundang-gu, Seongnam-si, Gyeonggi-do, Rep. of Korea
ⓒ សមាគមផ្សព្វផ្សាយពិភពលោក ពួកជំនុំនៃព្រះ, ត្រូវបានរក្សាសិទិ្ធ។ ច្បាប់រក្សាព័ត៌មានផ្ទាល់ខ្លួន