ដូចជាមានគ្រួសារខាងសាច់ឈាមផែនដីនេះ
នោះក៏មានគ្រួសារខាងវិញ្ញាណនៅស្ថានសួគ៌ដែរ។
សាច់និងឈាមរបស់ព្រះ ត្រូវបានសន្យានៅក្នុង បុណ្យរំលងសញ្ញាថ្មី។
តាមរយៈបុណ្យរំលងនេះ សមាជិកពួកជំនុំនៃព្រះ បានក្លាយជាកូនប្រុសស្រី
របស់ព្រះវរបិតា និងព្រះមាតា ហើយបានក្លាយជាគ្រួសារស្ថានសួគ៌។
សមាជិកគ្រួសារស្ថានសួគ៌ពិត ថែរក្សាគ្នា និងរួបរួមគ្នា
ដើម្បីមិនឱ្យអ្នកណាម្នាក់ឯកោឡើយ។
ហើយក៏ដើរតាមផ្លូវទៅស្ថានសួគ៌ជាមួយគ្នា ដោយបានទទួលកម្លាំង
តាមរយៈព្រះបន្ទូលរបស់ព្រះ។
"ដែលគេជាគំរូ ហើយជាស្រមោល ពីរបស់នៅស្ថានសួគ៌វិញ"
ហេព្រើរ ៨:៥
ជំនាន់នៃបញ្ញាសិប្បនិម្មិត (AI) ដែលធ្វើគ្រប់យ៉ាងបានដោយខ្លួនវា
កាន់តែខិតជិតមកដល់ហើយ។
ប៉ុន្ដែ ព្រះមិនបានប្រគល់ដំណឹងល្អដល់បញ្ញាសិប្បនិមិ្មតឡើយ
គឺទ្រង់ប្រទានព្រះពរដល់កូនៗរបស់ទ្រង់វិញ។
ព្រះបានបំភ្លឺកូនៗរបស់ទ្រង់ ដើម្បីឱ្យបានស្វែងរក
សមាជិកគ្រួសារស្ថានសួគ៌ដែលបាត់បង់យ៉ាងឆាប់
ហើយទៅស្ថានសួគ៌ដ៏រុងរឿងជាមួយគ្នា។
119 Bundang P.O.Box, Bundang-gu, Seongnam-si, Gyeonggi-do, Rep. of KOREA
Tel 082-31-738-5999 Fax 082-31-738-5998
ករិយាល័យធំ ៖ 50, Sunae-ro, Bundang-gu, Seongnam-si, Gyeonggi-do, Rep. of Korea
ព្រះវិហារតំណាង ៖ 35, Pangyoyeok-ro, Bundang-gu, Seongnam-si, Gyeonggi-do, Rep. of Korea
ⓒ សមាគមផ្សព្វផ្សាយពិភពលោក ពួកជំនុំនៃព្រះ, ត្រូវបានរក្សាសិទិ្ធ។ ច្បាប់រក្សាព័ត៌មានផ្ទាល់ខ្លួន